កីឡាករ Cristiano Ronaldo បានធ្វើអោយ ទស្សនិកជនជាកុមារាម្នាក់នៅ Bournemouth របួស
បាក់ដៃដោយអចេតនា ក្នុងការប្រកួតមិត្តភាពរបស់ Real Madrid ជាមួយក្រុម Bournemouth ។
កុមារាដែលត្រូវរបួសនោះ មានឈ្មោះថា Charlie Silverwood ១១ ឆ្នាំ ដែលជាទស្សនិកជន
កំពុងទស្សនាការប្រកួតបាល់ទាត់នៅកីឡាដ្ឋាន Dean Court ។ ឪពុករបស់ Charlie ក៏បាន
ឃើញបាល់ Free Kick របស់ Ronaldo ហោះមករក Charlie ដែរតែមិនអាចជួយទាន់ ធ្វើអោយ
Charlie របួសបាក់ដៃតែម្តង តែក៏មិនជាធ្ងន់ធ្ងរដែរ ព្រោះអាចព្យាបាលវិញបាន ។
ដើម្បីជាការសុំទោស និង សងជំងឺចិត្ត Ronaldo បានជូនអាវរបស់ខ្លួន ដែលមានចុះហត្ថលេខា
ដោយផ្ទាល់ ហើយយកទៅអោយ Charlie ដល់ផ្ទះតែម្តង ធ្វើអោយ Charlie សប្បាយចិត្តជាខ្លាំង ។
គួរបញ្ជាក់ផងដែរថា បាល់ Free Kick នេះមានចំងាយដល់ទៅ ៣៥ ម៉ែត តែដោយសារកំឡាំងជើង
របស់ Ronaldo វាពិតជាមានកំលាំងខ្លាំងមែន ៕
ដោយ ៖ កុសល
ប្រភព ៖ dailymail