CamNews

តារា 

ស៊ុំ សុម៉ាលី ក្រោយ​មាន​ពន្លឺ​ជិតចូល​ រោងជ័យ​ សុំ​ បាយ​ បាយ​ ពី​សិល្បៈ

ភ្នំពេញៈ តារាសម្តែង ក្រមិចក្រមើម ចរិករួសរាយរាក់ទាក់ កញ្ញា ស៊ុំ សុម៉ាលី បានបាត់វត្តមាន ពី
វិស័យសិល្បៈអស់រយៈពេល ជាងកន្លះឆ្នាំ ក្រោយពីលេចឮ ព័ត៌មានថា នាងបានបញ្ចប់ អាជីព
សិល្បៈចោល ទាំងពាក់កណ្តាលទី ដោយសារតែការបង្ខំ ពីក្រុមគ្រួសារ កាលពីពេលកន្លងមក
នោះ ត្រូវបាននាងចេញមុខ ទទួលស្គាល់ថា នាងអាចមានគម្រោង បញ្ចប់អាជីពនេះ ក្នុងពេល
ឆាប់ៗខាងមុខនេះ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៣នេះថា ការងារសិល្បៈ
មួយរយៈ ពេលពេលនេះ នាងបានផ្អាកមិនទទួលទេ ដោយសារតែនាង ចង់ដកឃ្លា ពីការងារ
សិល្បៈមួយរយៈពេល។ ប៉ុន្តែនាងមិនខ្លាចបាត់ ប្រជាប្រិយភាព អ្វីឡើយ ព្រោះថា មុននឹងនាងផ្អាក
ការងារ នាងបានថតចម្រៀង និងថតរឿងទុកដាក់ បញ្ចាំងខ្លះៗដែរ ដូច្នេះទស្សនិកជន នៅតែអាច
ទស្សនា ការសម្តែងរបស់នាង បានដដែល ។

ស្រីស្រស់វ័យក្មេងសាច់ស្អាត ស៊ុំ សុម៉ាលី បានប្រាប់ឲ្យដឹងទៀតថា “ ចំពោះមូលហេតុដែលខ្ញុំ ផ្អាក
ការងារសិល្បៈនោះ គឺដោយសារតែ ខ្ញុំមានការរវល់ផ្ទាល់ខ្លួន។ ម្យ៉ាងក៏មិនចង់ជំទាស់ចិត្ត គ្រួសារ
ផង ព្រោះដូចព័ត៌មានផ្សាយអ៊ីចឹង គឺ ចាស់ទុំគាត់មិនចង់ឲ្យ ខ្ញុំប្រឡូកសិល្បៈទេ ។ សម្រាប់ហេតុ
ផលមួយទៀត ខ្ញុំអាចបញ្ចប់អាជីព នេះទាំងស្រុង ក្រោយរៀបការរួច ក៏ថាបានដែរ ” ។

តាមរយៈការបង្ហើបយ៉ាងខ្លី ពីដំណឹងល្អថា នាងមានគម្រោងរៀបការនេះ បានធ្វើឲ្យទស្សនិកជន
ក៏ដូចជាបណ្តាញសារព័ត៌មាន មានការងឿងឆ្ងល់ថា តើបុរសក្នុងក្តីស្រមៃ ដែលនាងមានបំណង
ចង់ក្រាបផ្ទឹមរៀបការ ក្បាលដល់កន្ទេលជាមួយគ្នានោះ ជាបុរសប្រភេទណា ហើយពន្លកស្នេហ៍
ចាប់ផ្តើមដុះឡើងតាំង ពីពេលណា ?

ពាក់ព័ន្ធនឹងចម្ងល់នោះ ត្រូវបានស្រីស្រស់ ស៊ុំ សុម៉ាលី បង្ហើបប្រាប់ពី កំណើតស្នេហានេះថា “ ខ្ញុំ
និងគូស្នេហ៍ បានចាប់ផ្តើមមើលចិត្តថ្លើម តាមការណែនាំ របស់ចាស់ទុំ ជាង២ឆ្នាំហើយ។ ដោយ
បុរសរូបនោះ គឺជាអ្នកជំនួញ ក្នុងស្រុកមានវ័យស្របាលគ្នា នឹងខ្ញុំ ។រហូតមកដល់ពេលនេះ ខ្ញុំក៏
ចាប់ផ្តើមមានអារម្មណ៍ល្អៗ ជាមួយគ្នា ចាស់ទុំទាំងសងខាង ក៏និយាយត្រូវរ៉ូវគ្នា ដោយគ្រួសារខ្ញុំ
ចង់ឲ្យខ្ញុំរៀបការ ក្នុងពេលឆាប់ៗនេះ ថាមិនត្រូវឆ្នាំក្រោយ អាចចូលរោងការ ក៏ថាបានដែរ ” ។

នៅក្នុងនោះតារាសម្តែងដែល មានចរិករួសរាយរាក់ទាក់ ស៊ុំ សុម៉ាលី បាន ប្រាប់ឲ្យដឹងថា ក្នុងកំឡុង
ពេលដែល នាងផ្អាកការងារសិល្បៈ នាងបានបាត់បង់ ឱកាសថតរឿង មិនតិចជាង ១០រឿងទេ ទាំង
ការថតរឿង ក្នុងស្រុក និងក្រៅស្រុក។ បើទោះជានាងអាក់ខាន មិនបានទទួល ថតរឿងយ៉ាងណាក៏
ដោយ ក៏នាងមិនបានស្តាយក្រោយដែរ ដោយសារពេលនេះ នាងជាប់ដៃក្នុងរឿង ការងារ និងមាន
បញ្ហាខ្លះ មិនអាចទទួលការងារបាន។

ម្យ៉ាងវិញទៀតប្រសិនបើ ស៊ុំ សុម៉ាលី ត្រូវចាស់ទុំរកវេលា ឲ្យរៀបការ ហើយអនាគតស្វាមីមិនចង់
ឲ្យនាងបន្តសិល្បៈ នាងអាចបញ្ចប់អាជីពនេះ ទៅសម្ងំ បង្កើតគ្រួសារ មានសុភមង្គលមួយ ពោលគឺ
ក្រោយពីរៀបមង្គលការរួច ស៊ុំ សុម៉ាលី ត្រូវលើកដៃ បាយ បាយ ពីវិថីសិល្បៈទាំងស្រុងតែម្ដង៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sum somaly entertaiment khmer star actress marry ស៊ុំ សុម៉ាលី