CamNews

ប្លែកៗ 

ផ្ទះមួយ មាននិស្ស័យតែ ត្រូវរថយន្តបុក

ផ្ទះដែលមាននិស្ស័យ ត្រូវរថយន្តបុកជាច្រើនដងនោះ គឺជារបស់លោកអ៊ំ Tom Wardle អាយុ
៦៥ឆ្នាំ និងប្រពន្ធឈ្មោះ Shirley អាយុ ៧៥ឆ្នាំ រស់នៅរដ្ឋ Bretforton, Worcestershire ប្រទេស
អង់គ្លេស ។ មិនដល់រយះពេល ៣ឆ្នាំផង ប្តីប្រពន្ធវ័យចំណាស់ ដែលចូលនិវត្តន៍ហើយនេះ បាន
ចំណាយប្រាក់អស់ ១៥.០០០ ផោន(លុយអង់គ្លេស) ដើម្បីសង់របងផ្ទះឡើងវិញ ដល់ទៅ ៦ដង
ព្រោះតែបណ្តារថយន្តនានា តែងតែជិះបុកចូលផ្ទះរបស់ពួកគាត់។

លោកអ៊ំ Tom Wardle

គ្រោះថ្នាក់លើកដំបូង កើតឡើងនៅខែ កញ្ញា ឆ្នាំ ២០១០។ ពីរបីខែក្រោយមក ប្តីប្រពន្ធចំណាស់
មួយគូនេះ បានប្រកាសលក់ផ្ទះរបស់ខ្លួន ក្នុងតំលៃ ៣៥០.០០០ ផោន ប៉ុន្តែមិនមានអ្នកណាមក
ទំនាក់ទំនងទិញឡើយ។

គ្រោះថ្នាក់លើកទី ១

គ្រោះថ្នាក់លើកទី២ បានកើតឡើងនៅខែ មេសា ឆ្នាំ ២០១១។ កាន់តែធ្ងន់ធ្ងរជាងនេះ នៅខែសីហា
ឆ្នាំដដែល ផ្ទះរបស់គាត់ ក៏ត្រូវរថយន្តបុកដល់ទៅពីរលើកថែមទៀត ដែលគ្រោះថ្នាក់ទាំងពីរលើក
នេះ គឺខុសគ្នាតែ ពីរបីថ្ងៃប៉ុណ្ណោះ។

ចូលមកដល់ ឆ្នាំ ២០១២ នៅខែកក្កដា ផ្ទះដែលមាននិស្ស័យត្រូវរថយន្តបុកនេះ ក៏បានស្វាគមន៍
ដោយរថយន្តមួយគ្រឿងទៀត ដែលលើកនេះ គឺជាលើកទី ៥ ដែលផ្ទះរបស់គាត់ត្រូវរថយន្តបើក
មកបុក។

គ្រោះថ្នាក់លើកទី ២

គ្រោះថ្នាក់លើកទី៣ និងទី៤ កើតឡើងខុសគ្នាតែ ពីរបីថ្ងៃ ប៉ុណ្ណោះ

ហើយចូលមកដល់ឆ្នាំ ២០១៣ កាលពីពេលថ្មីៗនេះ គឺនៅថ្ងៃទី ១៣ ខែមេសា កន្លងទៅនេះ ផ្ទះ
របស់គាត់ទាំងពីរ ក៏បានត្រូវស្វាគមន៍ ពីរថយន្តមួយគ្រឿងទៀត។ មកដល់ពេលនេះ ផ្ទះដែលជា
ទីលានបញ្ចេញកំហឹងរបស់រថយន្តដល់ទៅ​ ៦លើក របស់ប្តីប្រពន្ធចំណាស់មួយគូនេះ នៅតែមិន
ទាន់លក់ដាច់នៅឡើយ បើទោះជាទម្លាក់តំលៃមកសល់ត្រឹមតែ ៧៥.០០០ ផោនក៏ដោយ។

គ្រោះថ្នាក់លើកទី ៦

ដោយ៖ សិលា
ប្រភព៖ k14

 


Tags: The house car stab unbelievable strange