CamNews

តារា 

JB បង្ហាញស្នាមសាក់ថ្មី

កំពូលតារាចម្រៀង Pop វ័យក្មេងអាមេរិក Justin Bieber ទើបនឹងបានចូលរួមក្នុងកម្មវិធីរបស់
Ellen កាលពីពេលថ្មីៗនេះ ហើយគេបានបង្ហាញស្នាមសាក់ថ្មីរបស់គេ។

តារាចម្រៀងរូបនេះគឺត្រូវបានគេស្គាល់ថាជាតារាចម្រៀងមួយរូបដែលចូលចិត្តសាក់រូបខុស
ប្លែកពីគេដ៏ទៃខណៈដែលគ្រប់គ្នាគេមានស្នាមសាក់ដែលយកចេញពីរូបភាពក្នុងរឿងគម្ពីរបស់
សាសនា ឬរូបភាព ឬអក្សរដែលគួរឱ្យទាក់ទាញនោះ Justin បែរជាចូលចិត្តការសាក់រូបបែប
រូបតុក្កតា និងរាល់រូបដែលកូនក្មេងចូលចិត្តទៅវិញ។

ស្នាមសាក់ដំបូងរបស់គេនោះគឺរូបម្កុដមួយដែលនៅលើទ្រូងខាងឆ្វេងរបស់គេ ដែលមានទំហំ
២ មេដៃ ហើយជាបន្តបន្ទាប់គេឃើញមានស្នាមសាក់រូបតុក្កតាខ្លាឃ្មុំ ហើយចុងក្រោយបំផុត
នេះគឺគេបានសាក់រូបទីទុយមួយនៅដៃខាងឆ្វេងរបស់គេហើយបានបង្ហាញវានៅក្នុងកម្មវិធី
Ellen DeGeneres៕

 

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: Justin Bieber baby youtube selena gomez