ថ្ងៃស្អែកនេះគឺជាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ ជាកំណត់ដែលជនជាតិម៉ាយាន់ បានទាយទុកថាជា
ថ្ងៃបញ្ចប់នៃពិភពលោកហើយ តែសូមប្រាប់ទៅចុះថា Camnews មិនជឿនោះទេ។
ជាមួយគ្នានឹងព្រឹត្តិការណ៍ដ៏កក្រើកល្បីនេះផងដែរ ប្រសិនបើយើងក្រលេកទៅមើលខ្សែភាពយន្ត
វិញនោះយើងនឹងអាចចំណាំបានខ្សែភាពយន្តមួយចំនួនដែលត្រូវបានគេថតនិយាយពីការរលាយ
នៃផែនដី។ ក្នុងនោះយើងចង់លើកឡើងប៉ុន្មានរឿងផងដែរ។
១. ខ្សែភាពយន្តរឿង 2012 ចាក់បញ្ចាំងនាំឆ្នាំ ២០០៩
ខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តដែលតែងតាមការទាយរបស់ជនជាតិ ម៉ាយាន់តែម្ដង ដោយក្នុង
នោះសាច់រឿងគឺថ្ងៃអវសាន្តនៃពិភពលោនាថ្ងៃទី ២១ ខែ ១២ ឆ្នាំ ២០១២។
២. ខ្សែភាពយន្តរឿង Knowing
គឺជាខ្សែភាពយន្ត ដែលនិយាយអំពីថ្ងៃអវសាន្តនៃផែនដីដែលត្រូវបានទាយដោយស្រ្តីចំណាស់
ម្នាក់កាលពី ៥០ ឆ្នាំមុន។
៣. ខ្សែភាពយន្តរឿង The Road
៤. Seeking a Friend For The End of The World
ខ្សែភាពយន្តនេះទើបនឹងបានចាក់បញ្ជាំងកាលពីប៉ុន្មានខែមុននេះដែលនិយាយពីបុរសម្នាក់
ដែលស្វែងរកគូស្នេហាអោយបានមុនពេលផែនដីរលាយ ហើយក៏ជាខ្សែភាពយន្តកំប្លែងមួយ
ផងដែរ។
៥. ខ្សែភាពយន្តរឿង Wall-E