CamNews

យល់ដឹង 

មិនគួរឲ្យជឿ! ប្រពន្ធស្អាតអស់ទាស់ បែរជាសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីថែទាំប្តីពិការ ទាំងមិនត្អូញត្អែរ

យល់ដឹង ៖ រឿងដ៍សោកសៅមួយបានកើតឡើងចំពោះចំពោះប្តីប្រពន្ធមួយគូ ដោយសារតែគ្រោះថា្នក់ចរាចរណ៍ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា ប្តីប្រពន្ធមួយគូរស់នៅយ៉ាងសុខសប្បាយ ហើយថែមទាំងមានកូនម្នាក់ទៀតថែមផង​ ។ ពួកគេទាំង ៣ រស់នៅបានសុខណាស់ ប៉ុន្តែថ្ងៃមួយប្តីរបស់គាត់ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ពិការ ចំផ្នែកចង្កេះ ប៉ុន្តែក្នុងនាមជាប្រពន្ធនៅរង់ចាំថែទាំ ប្តីយ៉ាងយកចិត្តទុកដាក់បំផុត ។ 





ប្តីរបស់នាងមានមុខរបបជាអ្នកប្រណាំងម៉ូតូ យ៉ាងមានជំនាញ តែដោយសារតែឧបទ្ទវហេតុទើបធ្វើលោកក្លាយជាមនុស្សពិការ ។ ប៉ុន្តែក្រោយពីលោកបានក្លាយជាមនុស្សពិការ អ្វីដែលអស្ចារ្យសម្រាប់គាត់នោះ គឺប្រពន្ធរបស់គាត់កាន់តែស្រលាញ់លោកខ្លាំងជាងមុនទៅទៀត នឹងមើលថែទាំលោកបានយ៉ាងកក់ក្តៅបំផុត ។ 

គួររំលឹកឲ្យដឹងថា លោកត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរត្រង់កន្លែងដូចជា  ឆ្អឹងជំនី សួត ឆ្អឹង  ធ្មេញ សរសៃប្រសាទ រាងកាយ ជាពិសេសនោះគឺចង្កេះ ។ 

ប៉ុន្តែទោះបីជាប្តីរបស់នាង បានក្លាយទៅជាជនពិការ តែនាងនៅតែរឹងមាំ ហើយតស៊ូក្រោកឈរ ដើម្បីថែរក្សាបុរសម្នាក់នេះដែលជាប្តី ហើយនឹងកូនម្នាក់ទៀត ។ អ្វីដែលអស្ចារ្យនោះនាងគឺជាមនុស្សស្រីម្នាក់ តែនាងអាចមើលថែជនពិការម្នាក់យ៉ាងល្អឥតខ្ចោះ ដោយមិនបោះបង់គាត់ចោល និងគ្រួសារទាំងមូល ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook