CamNews

គ្រោះថ្នាក់ 

រន្ធត់ណាស់! ថ្ងៃក្រេបទឹកឃ្មុំ លើកចុងក្រោយ បែរជាកូនកម្លោះ លង់ទឹកស្លាប់ ក្នុងអាងហែលទឹក សណ្ឋាគារលំដាប់

(ឌុយបៃ)៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតបានកើតឡើងនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម គឺកូនកំលោះដែលទើបនឹងរៀបការប្រពន្ធរួចថ្មោងថ្មីបាននាំគ្នាទៅក្រេបទឹកឃ្មុំនៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ ស្រាប់ តែហែលទឹកក្នុងអាងលេងក៏លង់ដោយចៃដន្យធ្វើឲ្យកូនក្រមុំភ័យស្លន់ស្លោជាខ្លាំង។

នៅថ្ងៃកើតហេតុ Maira Shahid និយាយថា នាងកំពុងមើ លស្វាមីគឺ Mohammed Majid Malik ហែលទឹកលេងនៅក្នុងអាងហែលទឹកសណ្ឋាគារ Jebel Ali Beach នាថ្ងៃចុងក្រោយក្នុងឱកាសមកក្រេបទឹកឃ្មុំនៅទីនោះជាមួយគ្នារួចក៏លួចថតរូបគាត់ មួយសន្ទុះក៏ឃើញគាត់ហាក់មិនស្រួលដូចជាលង់ទឹក នាងក៏បានស្ទុះមកកាន់កន្លែងហែលទឹកហើយបម្រុងនឹងហក់ជួយប្តីតែតាមពិតនាងមិនចេះហែលទឹកទេ។

មានភ្ញៀវស្នាក់នៅសណ្ឋាគារពីរនាក់បានឃើញហេតុការណ៍ក៏ស្ទុះទៅជួយស្រង់ Malik ឡើងមកលើគោក ប៉ុន្តែគាត់សន្លប់ទៅហើយពួកគេក៏មិនអាចជួយអ្វីបានទៀតដែរ ជាអកុសលប្រមាណ៣៥នាទីក្រោយ Malik ត្រូវបានគេប្រកាសថាគាត់ស្លាប់ទៅហើយ។

Safiyah ប្អូនស្រីបុរសរងគ្រោះនិយាយថា ជាធម្មតាបងប្រុសនាងអាចហែលទឹកមិនដែលមានបញ្ហាអ្វីឡើយហើយគាត់គឺជាមនុស្សដ៏ល្អម្នាក់នៅក្នុងគ្រួសារទៀតផង ពេលនេះការបាត់បង់ Malik ធ្វើឲ្យសមាជិកក្នុងគ្រួសារពិបាកចិត្តបំផុតនិងចងចាំមិនភ្លេចឡើយ។

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Unbelievable news