CamNews

តារា 

លឺថាអនាគតស្វាមីនាង Margie ជាសេដ្ឋី ស្មានថាអាយុច្រើន ដឹងអីក្មេងដល់ថ្នាក់នឹងសោះ!

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៅពេលដែលគេនិយាយថា ជាសេដ្ឋីប្រហែលជាមានអ្នកយល់ច្រឡំហើយថា ទម្រាំមានឈ្មោះជាសេដ្ឋីគឺសុទ្ធតែខិតខំប្រឹងប្រែងពីក្មេង លុះដល់វ័យចំណាស់មានប្រាក់ច្រើនហូរហៀ អាចមានឈ្មោះថា ជាសេដ្ឋី ។ ការពិតទៅសម័យនេះឈ្មោះជាសេដ្ឋីវ័យក្មេងក៏មិនតិចដែរ ហើយនៅក្នុងនោះក៏មានមិត្តប្រុសរបស់នាង Margie rasri គឺលោក Pok Chirathivat ផងដែរ ។ 

លោក Pok Chirathivat ត្រូវបានក្រុមអ្នកគាំទ្រដឹងថា លោកគឺជាម្ចាស់សណ្ឋាគារល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ ។ ហើយអ្នកទាំងពីរត្រូវបានគេដឹងថា មានអាយុមិនច្រើនជាងគ្នាប៉ុន្មានទេ ពោលគឺតួឯកស្រីក្នុងរឿង "មហាវិទ្យាល័យខ្មោច" នាង Margie rasri មានអាយុ ២៦ ឆ្នាំ រីឯលោក Pok Chirathivat មានអាយុ ២៨ ឆ្នាំ ឃើញថាពិតជាក្មេងមែន បែរជាក្លាយជាសេដ្ឋីបាត់ទៅហើយ ពិតជាគួរឲ្យសរសើរមែន ។ 

គួរបញ្ជាក់ឲ្យដឹងថា នាក់ដែលឈ្មោះល្បីនៅក្នុងសង្គមថៃទាំងពីរដួងនេះ ប្រកាសគំរោងរៀបការនៅដើមឆ្នាំក្រោយនេះហើយ បន្ទាប់ពីទាក់ទងគ្នា​ក្នុងនាមជាសង្សារអស់រយៈពេល ២ ឆ្នាំ ៥ ខែ ហើយស្ទើរតែដើរលេងជុំវិញពិភពលោកជាមួយគ្នាទៅហើយ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Margie rasri Kimberly Mark prin Pok Chirathivat