(ភ្នំពេញ)៖ សង្គ្រោះពាក្យសម្តីរវាងតារាសម្តែងសម្បូររឿងអាស្រូវមិនចេះចប់អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ទុះឡើងជាថ្មី បន្ទាប់ពីត្រូវបាននារីម្នាក់ដែលប្រើ Account Facebook ឈ្មោះថា «Sok Maly» បានចូលផ្ញើសារ (Comment) ជេរដៀលថា ចន ច័ន្ទលក្ខិណា មានប្រុស និងសាហាយរាប់ភ្លេចថែមទាំងនិយាយទៀតថា «ការពិតជាការពិត ត្រូវតែនិយាយការពិតហើយ មិនត្រូវបិទបាំងការពិត ប្រឌិតការក្លែងនោះទេ»។
ជាប្រតិកម្មឆ្លើយតបភ្លាមៗនេះ បន្ទាប់ពីមានការផ្ញើ និង Comment ជេរដៀលពីសំណាក់នារីម្ចាស់ Account Facebook ឈ្មោះ «Sok Maly» ម្នាក់នេះបានធ្វើឲ្យតារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះកំហឹងកើនកំដៅរាប់ពាន់អង្សារ ឆេះរោលរាលពេញប្រាណ រួចបានសរសេរបញ្ចេញកំហឹងថា «Sok Maly កញ្ញាជាមនុស្សមានខួរមនុស្សតែឯង? អ្នកដទៃ គឺសុទ្ធតែជាខួរសត្វ ?សូមជួយមើល comment ស្រីម្នាក់នេះទៅ ពិតជាហួសចិត្ត ដៀលរាលដាលដល់គេដល់ឯង ខ្ញុំនិយាយអ្វីប៉ះពាល់នាង បានជានាងចូលមក comment ដៀលខ្ញុំ ?»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា «បើអ្នកចេះគិតពិចារណាវែងឆ្ងាយ គេមិនធ្វើដូចនាងទេ បើនាងជាស្រីត្រឹមត្រូវ នៅក្រមុំ នាងថាខ្ញុំប្រុសច្រើន តើនាងប្រាកដខ្លួនឯងច្បាស់ឬនៅថា នាងប្រុសតិច ? អនាគតនាងមើលមិនទាន់ឃើញទេ កុំអាលនិយាយប្រយ័ត្នពៀរឆ្លង ព្រោះនាងនៅក្រមុំទេ អូហ៍ឬក៏នាងនៅលីវ តែអស់ក្រមុំ? ព្រោះ profile នាងដាក់ថា Single តែបើបែបនេះមែន ក៏ចាត់ទុកថានាងមិនទាន់ ប្រាកដថា នាងមានប្រុសតិចដែរ ទំរាំនាងរៀបការ ត្រូវទេ ?» ។
តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងទៀតថា «ដៀលខ្ញុំមិនជាបញ្ហាទេ ព្រោះរឿងប្រឌិត បំពាន មកលើខ្ញុំវាស៊ាំខ្លះហើយ ខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ បើខ្ញុំប្រុសច្រើនមែន ម៉្លេះប្រុសទាំងនោះចេញមុខ មកហែកខ្ញុំហើយ ខ្លាចតែនាងខ្លួនឯងទេ ហើយនាងនិយាយរាលដាល ដល់អូន ស៊ុក សុភា និងភរិយាគាត់ទៀត គេគ្រាន់តែចូលរួមយោបល់បន្តិចបន្តួចសោះ បែរជារាលដាលប៉ាតណាប៉ាតណី តាមស៊ើបពីប្រវត្តិរូបគ្រួសារគេ នៅអូស្ត្រាលីទៀត ក្រែងនាងថា ធ្វើមនុស្សត្រូវចេះវិភាគហី ដល់ពេលគេបញ្ចេញមតិបន្តិចសោះ បែរជាបរិហាកេរ្តិ៍គេ គេនិយាយរឿងចម្រៀង ឯងនិយាយចេញមករឿងវិភាគខួរក្បាលណាណី ហួសចិត្តហ្មង ចង់សួរថា រាល់ថ្ងៃញ៉ាំប៊ីចេងតិច ឬច្រើន?»។
ជាមួយគ្នានេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបន្ថែមថា «និយាយរួមបើអ្នកមានខួរមនុស្ស ឬខួរធំគេអត់រាលដាលអ៉ីចឹងទេ អូយមើលទៅនាង ដូចជាសតិមិនសូវល្អយ៉ាងម៉េច មិនដឹងទេ ប្រើ Account Facebook ក្លែងក្លាយមក comment ថ្លៃថ្នូរទេស្រីក្រមុំត្រឹមត្រូវ ? ជួយពិចារណាខ្ញុំផង មិត្តទាំងអស់គ្នាអើយ»៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង