ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ី
កាលពីថ្ងៃទីថ្ងៃទី ១៩ វិច្ឆិកា កន្លងទៅនេះ អោយដឹងថា ខ្សែអាថ៍វីដេអូគ្រោះថ្នាក់ដ៏រន្ធត់មួយ
ត្រូវបានគេយកមកចុះផ្សាយសាជាថ្មី ជាសារក្រើនរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ទាំង
អ្នកធ្វើដំណើរថ្មើរជើង ទាំងអ្នកបើកបររថយន្តទាំងឡាយ។
គួររំឭកផងដែរថា ខ្សែអាថ៍វីដេអូនេះ គឺនិយាយពីសកម្មភាពគ្រោះថ្នាក់មួយ ថតបានទាំង
ស្រុង ពោលគឺ សកម្មភាពគ្រោះថ្នាក់បើកឡាន កើនអ្នកដំណើរថ្មើរជើងជាស្រ្តី ៣ នាក់ក្នុង
នោះ បានស្លាប់បាត់បង់ជីវិតម្នាក់ ខណៈពីរនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា បេក្ខភាពវីដេអូមួយនេះ គេបានឃើញ
បង្ហោះចូលទៅក្នុងគេហទំព័រ យូធូប ដោយគណនីឈ្មោះ sinektv កាលពីថ្ងៃទី ២៣ កញ្ញា
ឆ្នាំ ២០១៣ កន្លងទៅ ជាមួយនឹងសេចក្តីអធិប្យាយអោយដឹងថា ស្រ្តីជាអ្នកបើកបររថយន្ត
និងជាអ្នកបង្កហេតុនោះ បានច្រឡំជាន់ឈ្នាន់បន្ថែមល្បឿន ជំនួសអោយជាន់ឈ្នាន់ចាប់
ហ្រាំង ដែលជាចលករជំរុញអោយឡានបើកឡើងទៅលើខឿនផ្លូវដើរ និង បុកស្រ្តីជាអ្នក
ថ្មើរជើងទាំង ៣ នាក់តែម្តង នៅក្នុងនោះ បានបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់បាត់
បង់ជីវិត ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន