CamNews

ប្លែកៗ 

ដើម្បីមានមុខមាត់ដូចមហាសេដ្ឋីចាកម៉ា បុរសម្នាក់ហ៊ានចំណាយប្រាក់ ១៥០.០០០ដុល្លារ ដើម្បីកែសម្ផស្ស

បុរសជនជាតិចិនម្នាក់ បានចំណាយប្រាក់ជិត ១៥០.០០០ដុល្លារអាមេរិក ដើម្បីវះកាត់កែមុខមាត់
របស់ខ្លួន ឱ្យដូចមុខមាត់មហាសេដ្ឋី ចាកម៉ា (Jack Ma)។

ហួងជាន (Huang Jian) ជាបុគ្គលិកផ្នែកលក់ម្នាក់នៅខែត្រ Shenzhen បានឱ្យដឹងថា មូលហេតុ
មួយដែលនាំឱ្យខ្លួនសម្រេចចិត្តវះកាត់កែសម្ផស្សបែបនេះ នោះគឺ ខ្លួនមានសង្ឃឹមថានឹងមាន
ឱកាសជួបមុខ ចាកម៉ា ក្នុងពេលអនាគត នេះបើតាមទំព័រ People’s Daily។

ហួងជាន បានចំណាយប្រាក់ដល់ទៅមួយលានយ័ន ដើម្បីប្រែក្លាយក្ដីស្រមៃឱ្យទៅជាការពិត។
បុរសនេះ ត្រូវឆ្លងកាត់ការវះកាត់ជាច្រើនលើកនៅកូរ៉េខាងត្បូង ដើម្បីធ្វើមុខមាត់របស់ខ្លួន ឱ្យដូច
ទៅនឹងមុខមាត់បែបធម្មជាតិរបស់មហាសេដ្ឋី ចាកម៉ា។

ហួងជាន បានប្រកាសថានឹងដាក់ពាក្យចូលរៀននៅសកលវិទ្យាល័យ Hupan ដែលបង្កើតឡើង
ដោយម្ចាស់ក្រុមហ៊ុន Alibaba នៅក្នុងក្រុង Hangzhou ដែលសម្រាប់អ្នកដែលចង់បង្កើតមុខរបរ
ដោយជំនួញ។

ប៉ុន្តែ អ្នកលេងបណ្ដាញសង្គមចិន យល់ថា ការវះកាត់កែសម្ផស្សដើម្បីធ្វើឱ្យមានចំណាប់អារម្មណ៍
ពី ចាកម៉ា របស់ ហួងជាន គឺមិនមែនជាការសម្រេចចិត្តដ៏ឆ្លាតវៃនោះទេ។

អ្នកលេងបណ្ដាញសង្គមម្នាក់សរសេរថា “សូមជួយប្រាប់គាត់ថា គាត់ចំណាយប្រាក់មួយលាន
យ័នដោយឥតប្រយោជន៍”។

ម្ចាស់គណនីម្នាក់ទៀត សរសេរថា “តើគាត់ដូចចាកម៉ា ឬទេ? ខ្ញុំគិតថា មិនដូចទេ។ ចំណាយ
ប្រាក់ឥតប្រយោជន៍…។ គាត់គួរតែរៃអង្គាសប្រាក់ទៅឱ្យអង្គការមនុស្សធម៌… ល្អជាង។ យ៉ាង
ហោចក៏គាត់ទទួលបានការអរគុណដែរ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ chinadaily/people’s daily


Tags: ប្លែក ចិន​ វះកាត់កែសម្ផស្ស ចាកម៉ា Jack Ma