CamNews

តារា 

ប្អូនស្រីទី ៨ របស់ ខាត់ សុឃីម រៀបមង្គលការ

ភ្នំពេញៈ  តារាចម្រៀងស្រី ក្នុងត្រកូលខាត់ កញ្ញា ខាត់ សួស្តី ដែលគេស្គាល់ យ៉ាងច្បាស់ថា
ជាប្អូនស្រីបង្កើត របស់តារាចម្រៀងយេៗ ល្បីឈ្មោះមួយដួង នៅក្នុងពិភពសិល្បៈ អ្នកនាង
ខាត់ សុឃីម នៅថ្ងៃនេះ គេហដ្ឋានរបស់អ្នកនាង បានរៀបចំពិធីមង្គលការ ចាក់ភ្លេង ឡើង
ទ្រហឹងអឺងកង ដោយអ្នកណាៗ ក៏ដឹងដែរថា កូនក្រមុំ គឺជាប្អូនស្រីទី៨ ក្នុងគ្រួសារ របស់ ខាត់
សុឃីម ។

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣ នេះ គឺជាថ្ងៃរៀបមង្គលការ តារាចម្រៀងស្រីល្បី ឈ្មោះគួរ
សមមួយរូប និងមានភាពក្រម៉ិចក្រម៉ើម ទាំងការសម្តែង និងច្រៀង ។ ថ្ងៃនេះនាងបានសម្រេច
ចូលរោងការ បញ្ចប់ភាពនៅលីវ ជាមួយអនាគតស្វាមី ដែលមានវ័យស្របាលគ្នា ហើយកូន
កំលោះរូបនោះ មិនមែនជាអ្នកសិល្បៈ ដូចជាស្វាមីរបស់ បងស្រីរបស់នាង គឺ អ្នកនាង ខាត់
សុឃីម ទេ។

នៅក្នុងពិធីមង្គលការនេះ គេហាក់មិនសូវឃើញមាន រៀបចំកម្មវិធីធំដុំ ចាយលុយខ្ទង់ម៉ឺនដុល្លារ
ដូចមង្គលការរបស់បង ស្រីកាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ឡើយ ដោយកម្មវិធីនេះ រៀបចំ
ធម្មតាៗ មិនមានអ្វីភ្ញាក់ផ្អើល ខ្លាំងនោះទេ គឺរៀបចំកម្មវិធីបែបសាមញ្ញៗ ។ មិនតែប៉ុណ្ណោះ
វត្តមានភ្ញៀវចូលរួម នៅក្នុងកម្មវិធី ក៏គេមិនសូវឃើញ មានវត្តមានសិល្បករ-សិល្បការិនី ចូល
រួមច្រើន ដូចពេលរៀបការរបស់ តារាចម្រៀងល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម នោះទេ ។

ជាមួយគ្នានោះដែរ ម្ចាស់ហាង សម្អាងការសម្បូរទ្រព្យ អ្នកនាង ខាត់ សុឃីម ក៏បានថ្លែងពីការ
រំភើបចិត្ត របស់នាងក្នុងថ្ងៃរៀបការ របស់ប្អូនស្រី នៅលើ Facebook នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ
២០១៣ នេះថា "ថ្ងៃល្អសម្រាប់គ្រួសារ ត្រកូលខាត់ កូនទី៨ ខាត់ សួស្តី រៀបការហើយ !!!! I'm
very happy nas !!!!!" ។ មិនតែប៉ុណ្ណោះ អ្នកនាង បានបង្ហោះរូបថត ជាច្រើនសន្លឹក ក្នុងថ្ងៃរៀបការ
របស់ប្អូនស្រី នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថែមទៀតផង។

សូមជម្រាបផងដែរថា កញ្ញា ខាត់ សួស្តី ធ្លាប់បានភ្ជាប់ពាក្យម្តង រួចមកហើយ កាលពីថ្ងៃទី១
ខែមិនា ឆ្នាំ២០១០ ប៉ុន្តែត្រូវបានផ្តាច់ពាក្យទៅវិញ ដោយសារតែមានភាព មិនចុះសម្រុងគ្នា
មួយចំនួន ។ បន្ទាប់មកគេមិនដែលឃើញ កញ្ញា ខាត់ សួស្តី សម្ញែងពិធីភ្ជាប់ពាក្យ ឬក៏ភាព
ស្និទ្ធស្នាល ជាមួយ បុរសណាផ្សេងនោះទេ អ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះ
គឺនៅពេលដែលគេឃើញ នាងស្លៀកសម្លៀកបំពាក់កូនក្រមុំ ក្រាបផ្ទឹម តាមប្រពៃណីខ្មែរ ជាមួយ
អនាគតស្វាមីនៅថ្ងៃនេះ តែម្តង ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment khat sokhim khat soursdey