CamNews

និស្សិតអាមេរិកឡើងតុលាការដោយសារគំរាមធ្វើឃាតអូ​បាម៉ា

និស្សិតអាមេរិកម្នាក់អាចនឹងត្រូវជាប់ពន្ធនាគារ ៥ឆ្នាំ ដោយសារតែបានសរសេរនៅលើទំព័រ Facebook របស់ខ្លួនថានឹងធ្វើឃាតប្រធានាធិបតិអាមេរិក លោកបារ៉ាក់ អូបាម៉ា។

លោកអូបាម៉ា ក្នុងពិធីមួយនៅសាកលវិទ្យាល័យ Miami 

នៅក្នុងតុលាការនៅ Miami កាលពីម្សិលមិញ និស្សិតម្នាក់ឈ្មោះ Joaquin Amador Serrapio
បានទទួលទោសពីបទគំរាមធ្វើឃាត ឬធ្វើអោយគ្រោះថ្នាក់ដល់ប្រធានាធិបតិអាមេរិក។ ទីភ្នាក់
ងារព័ត៌មាន AP បានអោយដឹងថា Joaquin Amador Serrapio អាចប្រឈមនឹងការជាប់ពន្ធនា
គារ ៥ឆ្នាំ ប៉ុន្ដែបុរសនេះក៏អាចត្រូវបានគេកាត់បន្ថយរយៈពេលនៃការជាប់ពន្ធនាគារនេះដែរ។

កាលពី ២ខែមុននេះ Joaquin Amador Serrapio បានសរសេរនៅលើទំព័រ Facebook របស់ខ្លួន
ថានឹងធ្វើឃាតលោកអូបាម៉ា ក្នុងពេលដែលលោកមកកាន់សាកលវិទ្យាល័យ Miami។

Joaquin Amador Serrapio បានសរសេរថា "អ្នកណាដែលនឹងមកជួបអូបាម៉ា នៅសាកលវិទ្យា
ល័យ Miami ក្នុងថ្ងៃនេះ កុំភ្លេចបើកទូរស័ព្ទ។ ខ្ញុំនឹងបាញ់មួយគ្រាប់ទម្លុះក្បាលគាត់ ហើយអ្នក
ទាំងអស់គ្នាកុំបោះបង់ឱកាសនេះ"។

Alan Ross មេធាវីរបស់កូនក្ដីខាងលើនេះបានអោយដឹងថា កូនក្ដីរបស់លោក សរសេរបែបនេះ
គឺគ្រាន់តែដើម្បីធ្វើអោយអ្នកគាំទ្ររបស់លោកអូបាម៉ា ខឹងតែប៉ុណ្ណោះ។ Serrapio មិនដែលមាន
គំនិតធ្វើអោយប្រធានាធិបតិរងគ្រោះនោះទេ។

Serrapio ជានិស្សិតម្នាក់ កំពុងសិក្សាផ្នែកពាណិជ្ជកម្មតន្ដ្រីនៅឯសាកលវិទ្យាល័យ Miami-Dade បុរសនេះក៏ជាអ្នកតន្ដ្រីផ្នែក rock ផងដែរ។ បច្ចុប្បន្ន និស្សិតនេះនៅតែត្រូវបានគេអនុញ្ញាតអោយ
ស្ថិតនៅក្រៅឃុំ រហូតដល់ថ្ងៃទី ២២សីហា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ guardian


Tags: Obama usa court