CamNews

តារា 

ស្រីស្អាតកូនកាត់អង់គ្លេស នាង Patricia នឹងបង្ហាញខ្លួនក្នុងរឿងថ្មី ជាមួយនឹងកំលោះសង្ហាម្នាក់

កំសាន្ត ៖ ស្រីស្អាតកូនកាត់អង់គ្លេស នាង Patricia Tanchanok Good នឹងបង្ហាញខ្លួនក្នុងរឿងថ្មី ជាមួយនឹងកំលោះសង្ហាម្នាក់ គឺ លោក Alek teeradetch ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃមួយបានបង្ហើបប្រាប់ថា រឿងភាគថ្មីមួយដែលមានចំណងជើងថា "Nee Ruk Nai Krung Fai" គឺជារឿងបែបរ៉ូមែនទិច និងលាយឡំជាមួយលក្ខណៈដ្រាម៉ាផងដែរ ។ ហើយអ្នកនិពន្ធនិងដឹកនាំគឺត្រូវបានគេស្គាល់ថាឈ្មោះ Kai Varayuth ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ២០ ឆ្នាំរូបនេះ នឹងធ្វើការហោះហើរទៅជាមួយនឹងគ្រួសារដើម្បីដំណើរកំសាន្តនៅឯឌូបៃ មួយរយៈពេលមួយសប្តាហ៍ឯណោះ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Alek teeradetch Toey Jarinporn Patricia Tanchanok Good