CamNews

ជីវិត និងការងារ 

ជីវភាពក្រីក្រដល់កម្រិត នៃមនុស្ស ១,៦ពាន់លាននាក់ និងមាននៅក្នុងសៀវភៅ “Living on a Dollar a Day”

បណ្ដារូបថតពិតៗ បង្ហាញអំពីជីវភាពរស់នៅ ដ៏វេទនារបស់អ្នកក្រីក្រ ប្រាកដជានឹងធ្វើឱ្យមនុស្ស
ជាច្រើន ហាក់មិនចង់ជឿលើភ្នែករបស់ខ្លួន។

សាស្ដ្រាចារ្យផ្នែកច្បាប់ម្នាក់ នៅ San Francisco ដែលជាស្ថាបនិកនៃអង្គការអន្ដរជាតិ ប្រឆាំង
នឹងភាពក្រីក្រ បានសហការណ៍ជាមួយអ្នកយកព័ត៌មានមួយរូប ដែលធ្លាប់ទទួលបានពានរង្វាន់
Pulitzer ដើម្បីបង្កើតកម្ររូបថតដ៏គួរឱ្យភ្ញាក់ផ្អើល ស្ដីអំពីគ្រោះអត់ឃ្លាន នៅជុំវិញពិភពលោក។
កម្រងរូបថតនេះ នឹងត្រូវបានបោះពុម្ភក្នុងសៀវភៅ និយាយពីជីវិតអ្នកក្រ នៃពិភពលោក និង
ដើម្បីជួយឱ្យមានផ្លូវថ្មី សម្រាប់ដោះស្រាយបញ្ហាជីវិតរបស់ពួកគេ។

អ្នកយកព័ត៌មាន និងជាអ្នកថតរូបអាជីព Renee C.Byer គឺជាអ្នកដែលទទួលបានពានរង្វាន់
Pulitzer (ពានរង្វាន់ អ្នកថតរូបអាជីព) ស្ដីពីការតស៊ូជាមួយនឹងជម្ងឺមហារីករបស់ក្មេងប្រុសម្នាក់
និងម្ដាយរបស់គេ កាលពីឆ្នាំ ២០០៧។ Renee C.Byer ធ្វើដំណើរគ្រប់ទិសទី ដើម្បីថតយករូប
ភាពនៃបណ្ដាជនក្រីក្របំផុត ក្នុងភពផែនដី ដើម្បីយកមកធ្វើជាខ្លឹមសារសម្រាប់សៀវភៅមួយ
ដែលមានឈ្មោះថា Living on a Dollar a Day (រស់នៅដោយចំណាយ ១ដុល្លារ ក្នុង ១ថ្ងៃ)។

Byer ថ្លែងនៅលើទំព័រ Mail Online ថា ៖ “សៀវភៅនេះ គឺត្រូវបានចាត់ទុក ដូចជាការអំពាវនាវ ឱ្យមានសកម្មភាពកាត់បន្ថយភាពក្រីក្របន្ថែមទៀត នៅលើពិភពលោក”។ នាង Renee C.Byer
និយាយថា សៀវភៅនេះ គឺជា ចក្ខុវិស័យរបស់ Tom Nazario ដែលជាស្ថាបនិកនៃអង្គការមិន
ស្វែងរកប្រាក់ចំណេញ The Forgotten ហើយក៏ជាអគ្គនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់
សាធារណៈ នៅសកលវិទ្យាល័យ San Francisco ។

Renee C.Byer បានដើរទេសចរណ៍ស្វែងយល់ នៅតាមបណ្ដាប្រទេសក្រីក្រ ដូចជា Ghana,
Liberia និងតំបន់មួយចំនួនទៀត នៅជុំវិញពិភពលោក ដើម្បីស្វែងរករឿងរ៉ាវស្ដីអំពី មនុស្ស
ចំនួន ១,៦ ពាន់លាននាក់ រស់នៅក្នុងស្ថានភាពអត់ឃ្លានបំផុត ក្នុងលោក។

សៀវភៅនេះ នឹងត្រូវបានបោះពុម្ភឡើងដោយស្ថាបន Quantuck Lane Press & The Mil Road
Collaborative ដោយមានការឧទ្ទេសនាមរបស់សម្ដេចសង្ឃ ដាឡាយឡាម៉ា ផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖  Daily Mail