CamNews

តារា 

មួយគូនេះSweet ទៀតហើយ! គង់ ចន្ទស្រីមុំ ទទួលបានការមើលថែយ៉ាងកក់ក្តៅពីស្វាមី ខណៈកំពុងឈឺគេងលើគ្រែ

កំសាន្ត ៖ តារាសម្តែងមួយគូដែលតែងតែបង្ហាញនូវភាពផ្អែមល្អែមមិនចេះរីងស្ងួត លោក សីហា និងភរិយាគឺអ្នកនាង គង់ ចន្ទស្រីមុំ ត្រូវបានមហាជនទទួលស្គាល់ថា ជាប្តីប្រពន្ធ Sweet ជាងគេក្នុងចំណោមអ្នកសិល្បៈដទៃទៀត ​។ 

យោងតាមការបង្ហោះរបស់ លោក សីហា ដែលជាស្វាមី កាលពីប៉ុន្មានថ្ងៃមុននេះ បានឲ្យដឹងថា តារាស្រីដែលក្តាប់មុខជំនួញធំនៅក្នុងដៃ អ្នកនាង គង់ ចន្ទស្រីមុំ ជាភរិយារបស់លោក មានជម្ងឺកំពុងឈឺគេងលើគ្រែ ហើយក៏ទទួលបានថ្នាំដ៏ពូកែពីមនុស្សដែលខ្លួនស្រលាញ់នោះគឺស្វាមី​លោក សីហា បានលើកឡើងជាមួយនិងរូបថតមួយសន្លឹកថា "ឆាប់ជា​ ណា​អូនសំលាញ់​ !!!!​ ល្ងាចបងនាំទៅញាុំ​ice cream អូនចូលចិត្ត​ !!!ហត់ជំនួសឃើញថាធ្វើការរហូតអត់គិតពីសុខភាពទេ"ហើយរូបថតនោះគឺអ្នកដែលជាស្វាមីបានថើបប្រពន្ធយ៉ាង Sweet ជាទីបំផុតហើយ ពិតជាធ្វើឲ្យអ្នកមិនទាន់មានគូមិនច្រណែនមិនបានឡើយ ៕







ដោយ ៖ គន្ធា


ប្រភព ៖ Seyhakem


Tags: Kong chan sreymom Kem seyha