(ភ្នំពេញ)៖ នាឱកាសថ្ងៃអាពាហ៍ពិពាហ៍ របស់តារាសម្តែង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ អតីតតារាស្រីសម្រេចចិត្តលែងលះ ជាមួយស្វាមី អ្នកនាង យ៉ាន លីនដា បានធ្វើវីដេអូផ្ញើជូនពរ ដល់គូស្វាមី-ភរិយាពួកគេទាំងពីរ។ លើសពីនេះក៏បានរៀបចំកាដូរយ៉ាងពិសេស គឺកន្លែងក្រេបទឹកឃ្មុំ រយៈពេល៣យប់៤ថ្ងៃ នៅកោះ Maldives។
តារាស្រីរូបស្រស់អ្នកនាង យ៉ាន លីនដា បាននិយាយ តាមរយៈវីដេអូ មានរយៈពេល៣នាទីរបស់ខ្លួនថា «ថ្ងៃនេះជាថ្ងៃពិសេសរបស់ប្អូនស្រី គង់ ច័ន្ទស្រីមុំ និង គឹម សីហា ដែលបានសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍។ បងសូមជូនពរឲ្យប្អូនទាំងពីរ ជួបតែសុភមង្គល និងការស្រឡាញ់គ្នាចេះតែកើតឡើង មើលថែរក្សាគ្នា រហូតចាស់កោងខ្នង ហើយបងពិតជាសោកស្តាយណាស់ ដែលមិនបានចូលរួម កម្មវិធីអាពាហ៍ពិពាហ៍ របស់ប្អូនទាំងពីរក្នុងថ្ងៃនេះ.!»។
អ្នកនាង យ៉ាន លីនដា បានបន្តថា «ទោះបីជានាង មិនបានមកចូលរួមពិធីអាពាហ៍ពិពាហ៍របស់ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ដោយសារមានបញ្ហាផ្ទាល់ខ្លួន យ៉ាងនេះក៏ពិតមែន តែនាងក៏បានត្រៀមកាដូរ ជាកន្លែងស្នាក់នៅក្រេបទឹកឃ្មុំ នៅដែនកោះ Maldives រយៈពេល៣យប់៤ថ្ងៃ ដើម្បីឆ្លើយតបតាមការប្រាថ្នាចង់បាន ពីគូស្នេហ៍អ្នកទាំងពីរ ដែលតែងនិយាយចង់ស្គាល់ទីនោះ»។
តារាស្រី យ៉ាន លីនដា បានន្ថែមថា «នាងក៏រអរគុណ ចំពោះការស្រឡាញ់រាប់អាន ដោយស្មោះចេញពីទឹកចិត្ត ពីសំណាក់គូស្នេហ៍ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ដែលកន្លងមកធ្លាប់បានធ្វើរឿងល្អៗ សម្រាប់ជាការផ្តល់កំម្លាំងចិត្ត មិនថានាងនៅភ្នំពេញ ឬក្រៅស្រុកឡើយ»។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាឃ្លីបវីដេអូរបស់អ្នកនាង យ៉ាន លីនដា ដែលបាននិយាយជូនពរ និងត្រៀមជាកាដូរ កន្លែងស្នាក់នៅក្រេបទឹកឃ្មុំ ដល់គូស្នេហ៍ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ខាងក្រោមនេះ ទាំងអស់គ្នា៖
- អាន ៖ គង់ ច័ន្ទស្រីមុំ រៀបមង្គលការ គគ្រឹកគគ្រែង ថ្ងៃនេះ ជិត ១០០តុ នៅសណ្ឋាគារ សូហ្វីតែល
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី