CamNews

តារា 

ភិន សុដាលីស ហៅ ប៉ែន ចំរ៉ុង ថាប្ដីពេញៗ មាត់ ក្រោយ​រស់​នៅក្រោម​ដំបូលផ្ទះ​តែមួយ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេង កញ្ញា ភិន សុដាលីស បានធ្វើដំណើរចេញទៅ ដើរកម្សាន្តជាលក្ខណៈគ្រួសារ នៅក្រៅប្រទេសមួយរយៈពេលធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយទុកឲ្យគូស្នេហ៍បណ្តូលចិត្ត លោក ប៉ែន ចំរ៉ុង នៅក្នុងស្រុកកណ្តោចកណ្តែងម្នាក់ឯង ។ គ្រាន់តែតារាស្រីរូបនេះបានចុះពីលើយន្តហោះភ្លាម នាងក៏ប្រញាប់ប្រញាល មករកម្ចាស់បេះដូងភ្លាម ព្រោះតែចិត្តនឹករលឹកគ្នាខ្លាំងពេក។

មួយរយៈពេលក្រោយ បន្ទាប់ពីចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានបន្ទន់ចិត្តបើកឱកាស ឲ្យកូនស្រី កញ្ញា ភិន សុដាលីស និង លោក ប៉ែន ចំរ៉ុង រៀបការជាមួយគ្នាមក គេសង្កេតឃើញថា គូស្នេហ៍មួយគូនេះ ជារឿយៗតែងតែបង្ហាញ ពីកាយវិកា ផ្អែមល្ហែម បើកចំហរមិនដែលដាច់ ។ តួយ៉ាងដូចពេលថ្មីៗនេះ ខណៈដែលនាងទើបតែ ត្រឡប់មកពីដើរកម្សាន្ត នៅក្រៅប្រទេស ជាមួយគ្រួសារភ្លាម នាងក៏ប្រញាប់មករកអនាគតស្វាមី លោក ប៉ែន ចំរ៉ុង ភ្លេត ដោយសារតែក្តីនឹករឭកគ្នាខ្លាំង ហើយគេបានឃើញតារារូបនេះ បានបង្ហាញកាយវិកាឱបរឹត គូស្នេហ៍មើលទៅ នឹករឭកគ្នាខ្លាំងណាស់ ។

តាមរយៈរូបថតជាច្រើនសន្លឹក ដែលពិធីករសម្បូរ វោហារ លោក ប៉ែន ចំរ៉ុង បានយកបង្ហោះ ជាសាធារណៈនៅលើ Facebook បានបង្ហាញឲ្យឃើញថា គូស្នេហ៍មួយគូនេះ ពិតជាស្រលាញ់គ្នាពេញបេះដូង រវាងពួកគេទាំងពីរនាក់ ។មិនតែប៉ុណ្ណោះ ពួកគេបានហៅគ្នា ប្តីប្រពន្ធពេញៗមាត់ទៀតផង។ ភ្ជាប់មកជាមួយរូបថតនោះ តារារូបនេះក៏បានភ្ជាប់មកជាមួយពាក្យសម្តីផ្អែមល្ហែម ផុសចេញពីបេះដូងថា «គ្រាន់តែមកដល់ភ្លាម មករកប្តីភ្លែត អរគុណដែលតែងតែឲ្យតម្លៃ បង និង ឲ្យកំលាំងចិត្តបងគ្រប់ពេល នឹកណាស់…»។

ថ្វីដ្បិត គូស្នេហ៍វ័យក្មេងមួយគូនេះ មិនទាន់បានដឹកដៃគ្នា ចូលរោងការតាមប្រពៃណីពិតមែន តែពេលបច្ចុប្បន្ននេះ ពួកគេទាំងពីរ ត្រូវបានគេដឹងថា បានរួមរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាប្រៀបដូចជាប្តីប្រពន្ធទៅហើយ ក្រោយពីពួកគេបានចុះអេតាស៊ីវិល តាមផ្លូវច្បាប់ ជាមួយគ្នារួចមក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Pen chomrong Star news local news