ថៃ ៖ មនុស្សម្នាក់ៗសុទ្ធតែមានសំណាងល្អនិងសំណាងអាក្រក់រៀងៗខ្លួន ។ តែថ្ងៃនេះ Camnews នឹងលើកយកជីវីតឯកជនរបស់តារាស្រីល្បីឈ្មោះទាំង ៤ ដួង របស់ប្រទេសថៃ ។
បើទោះបីជាមានសំណាងល្អ និងមានជីវីតល្បីក្នុងការងារសិល្បៈ តែទទ្ទឹមនឹងសំណាងល្អ តារាថៃទាំងនេះ ក៏បានជួបនូវសំណាងអាក្រក់ក្នុងជីវីតគ្រួសារផងដែរ តែជួបតែរឿងជ្រួលច្របល់មិនចេះ ។ ចង់ដឹងថា មានតារាដួងណាខ្លះ សូមធ្វើការតាមដាននៅខាងក្រោមទាំងអស់គ្នា ។
១. នាង Aff Taksaorn
ជាតារាស្រីដែលមានទាំងរូបសម្រស់និងកេរ្តិ៍ឈ្មោះល្បី ហើយថែមទាំងមានគ្រួសារជាអ្នកមានទៀត ។ តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ជីវីតប្តីប្រពន្ធរបស់នាង កំពុងតែប្រឈមនឹងការលែងលះ ខណៈពេលដែលកូនស្រីមិនទាន់ធំដឹងក្តី ។
២. នាង Moo Pimpaka
ជាតារាស្រីជើងចាស់មួយដួងប្រចាំប្រទេសថៃ ហើយនាងបានលែងលះជាមួយស្វាមី ហើយត្រូវចិញ្ចឹមបីបាច់ លោក Nine Naphat ដែលជាកូនប្រុសតែម្នាក់ឯង តាំងពីតូចរហូតមកបច្ចុប្បន្ន ។
៣. នាង Pat Napapa
នាងបានថែទាំកូនប្រុសរបស់ខ្លួនឈ្មោះថា Nong Racing ដោយខ្លួនឯងផ្ទាល់ ក្រោយពីស្វាមីរបស់នាងត្រូវបានចាប់ខ្លួន ទាក់ទងនឹងលុយកង្វក់ ។
៤. នាង Bow Wanda បានមើលថែកូនស្រីតែម្នាក់ដែលជាតំណក់ឈាមរបស់ស្វាមីបន្សល់ទុកអោយ បន្ទាប់ពីលោក Por Trisadee បានទទួលមរណភាពនៅក្នុងខែមករា ថ្ងៃទី ១៨ ឆ្នាំ ២០១៦ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews