CamNews

កីឡាអន្តរជាតិ 

ជំនួស El Clasico ស្អែក​នេះ Barce​Lona ប៉ះ Real Madrid សំបុត្រ​ចូល​ទស្សនា​ថ្លៃ​ដូច​មាស!

(បាសេឡូណា)៖ ជំនួបរវាងក្រុមខ្លាំង​អ្នកមានបុណ្យ FC Barcelona ប៉ះក្រុមខ្លាំងស្តេចស Real Madrid ក្នុងជើងទី១ នៃក្របខណ្ឌកំពូល La Liga របស់អេស្ប៉ាញរដូវកាល ឆ្នាំ២០១៦-២០១៧ សំបុត្រចូលទស្សនា​ថ្លៃដូចមាស ចាប់ពី ៣៥៥ដុល្លារឡើងទៅ ចាប់ផ្តើមម៉ោង ២២៖១៥នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៦។

នេះគឺជាជំនួស ដ៏ជក់ចិត្តដិតអារម្មណ៍ ដែលប្រិយមិត្តគាំទ្រ​នៅជុំវិញពិភពលោក បានកំពុងតែរង់ចាំ ចំពោះក្រុមដែលសំបូរ ទៅដោយកីឡាករឆ្នើមៗ និងតម្លៃខ្លួនថ្លៃកប់ពពក សម្រាប់ជើងទី១ ដែលនឹងធ្វើឡើង​នៅពហុកីឡដ្ឋាន Camp Nou ដែលជាទឹកដីរបស់ Barcelona ដែលអាចអ្នកផ្ទុកទស្សនា​បានរហូតដល់ទៅ ៩៨៧៣០នាក់ ជាមួយនឹងការដាក់លក់សំបុត្រ ចាប់ពី ៣៥៥ រហូតដល់ ៦៧៣៣ដុល្លារឯណោះ។ នេះបើយោងតាមគេហទំព័រ Ticketbis ចេញផ្សាយថ្ងៃនេះ។

ក្រុមយក្សទាំងពីរ ធ្លាប់ជួបគ្នាបានបានចំនួន ១៧២ដង​ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ​ចាប់តាំងពីឆ្នាំ១៩២៩ មក ហើយទាំងពីរក្រុមនេះ ក៏ពុំធ្លាប់មានប្រវត្តិជ្រុះចេញ ពីក្របខណ្ឌកំពូលខាងលើនេះដែរ អស់ណាស់ត្រឹមបញ្ចប់​ទៅដោយចំណាត់​ថ្នាក់លេខ៣ ក្នុងរដូវកាលនីមួយៗ។

ប្រវត្តិជួបគ្នា ១៧២ប្រកួតក្នុង La Liga មកនេះ Barcelona ធ្លាប់ឈ្នះ៦៨ដង Real Madrid ឈ្នះ ៧២ដង និងស្មើគ្នា ៣២ដង ខណៈ Barcelona ស៊ុតបញ្ចូលទី Real Madrid ២៧៣គ្រាប់ និង Real Madrid ស៊ុតចូលវិញបាន ២៨០គ្រាប់៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: El Clasico