CamNews

ប្លែកៗ 

លួចក្រដាសបង្គន់ ច្រើនឆ្នាំ ទើបនឹងសងវិញនាឆ្នាំ ២០១២

សាកលវិទ្យាល័យ Eastern New Mexico បានទទួលប្រអប់កាដូរមួយក្នុងសប្ដាហ៍នេះដែលភ្ជាប់មក
ជាមួយសំបុត្រសុំទោសមួយផងដែរ។

ក្នុងប្រអប់កាដូរធំនោះមានដាក់នូវក្រដាសអនាម័យបង្គន់ ៨០ ដុំ ក្នុងនោះមានសំបុត្រមួយផងដែរ
ដែលអ្នកសរសេរសំបុត្រនោះបានសុំទោសចំពោះអំពើដែលគេបានធ្វើកាលពីនៅរៀនថ្នាក់សាកល
វិទ្យាល័យ ក្នុងនោះសេចក្ដីសំបុត្របានសរសេរថា កាលពីប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់លួចយកក្រដាសបង្គន់
ដើម្បីធ្វើជាការលេងសើចប៉ុន្តែមកដល់ពេលនេះ មានអារម្មណ៍ថាខុសឆ្គង ដូចនេះហើយសូមមេត្តា
អត់ទោសដល់ខ្ញុំផង សូមព្រះប្រទានពរ និងរីករាយថ្ងៃបុណ្យណូអែល។

នេះជារឿងមួយដែលចម្លែកនិយាយទៅក៏គួរអោយចង់សើចណាស់ដែរ ព្រោះមនុស្សដែលធ្លាប់លួច
យកក្រដាសអនាម័យច្រើនឆ្នាំហើយទើបនឹងភ្ញាក់ខ្លួន នាពេលនេះនោះ៕

ដោយ៖ ផានិត
ប្រភពពី៖ Sky 

 


Tags: strange international