(ក្រុងឡុងដ៍)៖ ពិតជាភ្ញាក់ផ្អើលដល់អ្នកដំណើរជាខ្លាំងនៅពេលដែលពួកគេក្រលេកឃើញស្ត្រីម្នាក់ ដើរបិទភែ្នកទាំងអាក្រាតនៅតាមដងផ្លូវក្បែរសណ្ឋាគារដែលនាងស្នាក់ហើយក៏មានអ្នកដំណើរម្នាក់ទូរស័ព្ទរាយការណ៍ទៅប៉ូលីសពីរឿងនេះ។
ប៉ូលីសនៅទីក្រុង Manchester បានមកដល់កន្លែងកើតហេតុនៅផ្លូវ Chorlton រួចក៏បានឃើញស្ត្រីអាក្រាតកាយនោះមែនទើបពួកគេយកភួយទៅគ្របឲ្យនាង មួយសន្ទុះស្ត្រីនោះក៏ភ្ញាក់បើកភ្នែកឡើង ហើយក៏អស់សំណើចនឹងខ្លួនឯងតែម្តងរួចបានអរគុណសមត្ថកិច្ចដែលបានជួយនាងតែក៏សុំអភ័យទោសចំពោះហេតុការណ៍មិនសមរម្យនេះដែរ។
សមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរូបនេះទំនងជាកើតអាការៈដើរដេកទាំងដឹងខ្លួនទើបងើបចេញពីកន្លែងដេកដើរចេញមកទាំងអាក្រាតបែបនេះ ហើយពួកគេក៏មិនបានចោទប្រកាន់អ្វីមកលើនាងដែរ។
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង