CamNews

ប្លែកៗ 

កុំវាយតម្លៃត្រឹមសំបកក្រៅ! អ្នកលក់កាបូបម្នាក់ជួបរឿងហួសចិត្តក្រោយអ្នកទិញម្នាក់ស្លៀកពាក់មិនសូវសមរម្យ...

ព័ត៌មានកំសាន្ត ៖ សម័យនេះគេសង្កេតឃើញថា មនុស្សភាគច្រើន ឬថៅកែហាងធំៗហាក់បីដូចជាមិនសូវទទួលស្វាគមន៍រាក់ទាក់ភ្ញៀវ ដែលមានការស្លៀកពាក់មិនសមរម្យនោះទេ ព្រោះស្វាគមន៍តែភ្ញៀវណាដែលស្លៀកពាក់កាលីបៗឡូយៗនោះទេ ។

ព្រោះតែហេតុនេះទើបធ្វើឲ្យអតិថិជនហាក់បីដូចជាមិនសូវជាពេញចិត្តជាមួយនិងអាកប្បិករិយារបស់អ្នកលក់ទាល់តែសោះ ពោលគឺចូលចិត្តវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅ ។ 

ដោយយោងតាមការរៀបរាប់របស់បុរសម្នាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា "ថ្ងៃនេះមានបងស្រីម្នាក់ដេីរចូលហាងខ្ញ៊ំរួមជាមួយនឹងសំលៀកបំពាក់មិនសមរ្យ ហេីយបាននិយាយថា " អូនៗនៅហាងអូនមានកាបូបស្រីណាដែលថ្លៃជាគេហេីយសមនឹងបងដែរអត់? "
ខ៊្ញំក៏បាននិយាយថា " បានបងកាបូបនារីដែលថ្លៃជាងគេមានតំលៃ 890$ វាជាស្បែកក្រពេីណាបងស្រី " រួចគាត់បានតបវិញថា" បងយកកាបូប១នេះហេីយមិនបាច់ដាក់ថង់នោះទេបងប្រេីយកតែម្តង " រួចគាត់ក៏អោយកាបូបចាស់របស់គាត់មកខ្ញ៊ំហេីយក្នុងកាបូបនោះមានលុយខ្មែរប្រហែលចំនួន 1លានរៀល ខ្ញ៊ំក៏បាននិយាយថា " បងស្រីក្នុងកាបូបបងស្រីនៅមានលុយ បងយកមិនទាន់អស់នោះទេ " គាត់ក៏ឆ្លេីយតបមកវិញថា "លុយនឹងបងអោយធិប ណាពីព្រោះមុនបងមកដល់ហាងប្អូនបងចូលហាងធំៗច្រេីនមកហេីយ ហេីយបុគ្គលិកទាំអស់នោះមិនរាក់ទាក់បងនោះទេហេីយ សំដែងកាយវិកាមិនសមរ្យមកលេីបងថែមទៀតផង មិនដូចហាងប្អូនតូចពិតមែនតែបងពេញចិត្តនឹងសេវាកម្មប្អូនណាស់ " រួចគាត់ក៏ចេញទៅបាត់" ។ 

ពិតជាកើតរឿងនឹកស្មានមិនដល់ពិតមែន ។ ដូច្នេះហើយសូមបងប្អូនជួយស៊ែរផងដើម្បីឲ្យជួបសំណាងល្អដូចជាគាត់ម្នាក់នេះផង ។ ហើយសូមផ្តាំដល់មនុស្សទាំងឡាយ កុំវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅអី ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Strange news