CamNews

តារា 

សង្ហាកប់!! តារាល្បីលោក Nadech Kugimiya បញ្ចេញស្ទាយថ្មីទៅទិញកំភ្លើង ផ្អើលអស់អ្នកគាំទ្រ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងលក្ខណៈលំដាប់លោក Nadech Kugimiya ត្រូវបានគេមើលឃើញស្ទាយថ្មីគួរឲ្យចាប់អារម្មណ៍ និងប្លែកគេបង្អស់ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដោយសារតែស្ទាយថ្មីរបស់តារាប្រុសរូបសង្ហានេះ ។ 

តារាសម្តែងវ័យ ២៤ ឆ្នាំលោក Nadech Kugimiya កាលពីពេលថ្មីនេះត្រូវបានប្តូរស្ទាយថ្មី ដោយស្លៀកពាក់ខោខ្លី និងពាក់អាវយឺតពណ៍ស និងស្បែកជើងផ្ទាត់ លក្ខណៈដូចមនុស្សសាមញ្ញបំផុត ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងស្លៀកពាក់បែបនោះចេញទៅ កន្លែងដែលមានមនុស្សជាច្រើនដូចជា ផ្សារទំនើប និងកន្លែង លំហែកាយផ្សេងៗថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Nadech Kugimiya បានឆ្លៀតឱកាសដ៍វិសេសវិសាលនោះ ទៅផ្សារទំនើបដើម្បីទិញកំភ្លើងជ័រ និងរូបថតជាច្រើនសន្លឹកជាលក្ខណៈ កំប្លុកកំប្លែងថែមទៀតផង ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថត និងស្ទាយថ្មី ប្លែកៗរបស់តារាល្បីរូបនេះទាំងអស់គ្នា ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Nadech Kugimiya