ភ្នំពេញ៖ តារាចម្រៀងស្រីស្រគត់ស្រគំ ឈិត សុវណ្ណបញ្ញា ដែលមានប្រជាប្រិយភាព នឹងថ្កល់
ជាងគេ ហើយមិនសូវចេះ រវីរវល់ខ្វល់ខ្វាយ ស្វែងរកភាពល្បីល្បាញបន្ថែម ដូចតារាចម្រៀងដទៃ
ខណៈតារាខ្លះខំរាំ រែកបំបែកក្បាច់ កន្ធែកជើង ហក់លោត ដូចអ្នកលេងសៀកយ៉ាងណានោះ ក៏
ឈិត សុវណ្ណបញ្ញា មិនខ្ចីខ្វល់ ពោលគឺនៅរក្សាស្ទីល របស់ខ្លួនដដែល ។ ប៉ុន្តែ ឈិត សុវណ្ណបញ្ញា
នៅតែរាំគួរឲ្យស្រលាញ់ និងនៅតែឡូយឆាយ ជាមួយសម្លៀកបំពាក់ថ្លៃៗ ខ្ទង់រយដុល្លារ ក្នុងមួយ
កម្មវិធី។ ឈិត សុវណ្ណបញ្ញា តែងតែទិញពីក្រៅប្រទេស ពេលនាងទៅកំសាន្តនៅទីនោះ តែនាង
មិនដែលអួតរឿង សម្ភារៈប្រើប្រាស់ ដូចតារាសម្ដែងមួយចំនួន ដែលមានប្រាក់ចំណូលទាប តែ
សម្ញែងសម្ភារៈប្រើប្រាស់ ហួសមាឌនោះទេ ។
បន្ទាប់ពីបញ្ចប់ការសម្ដែង ក្នុងការប្រគំតន្ត្រី best of the best 2013 តារាចម្រៀងស្រី ឈិត សុវណ្ណ
បញ្ញា មិនទាន់បញ្ចេញ សកម្មភាពសិល្បៈលេចធ្លោអ្វីផ្សេងទេ នាងបែរជានាំគ្នាទៅដើរកំសាន្តនៅ
ទីក្រុងហុងកុង ជាមួយអ្នកដឹកនាំ សម្ដែងដ៏ល្បីឈ្មោះ តែមិនសូវមាន ស្នាដៃលេចធ្លោលោក អ៊ិន
ទីតូ ដែលទំនងជា ទៅដើរលេងលម្ហែ ដើម្បីរំសាយ អារម្មណ៍តានតឹង ក្រោយពីមមាញឹកខ្លាំងក្នុង
ការប្រគំតន្ត្រីធំក៏ថាបាន។
ប្រភពពីអ្នកជិតដិតនឹងស្រីស្អាត ឈិត សុវណ្ណបញ្ញា បានប្រាប់ LookingTODAY ថា ឈិត សុវណ្ណ
បញ្ញា ទៅលេងហុងកុង ក្នុងលក្ខណៈដើរលេង ថតរូបឲ្យហាងមួយដែលជាសាច់ញាតិរបស់ លោក
អ៊ិន ទីតូ ហើយមិនមានគូស្នេហ៍ទេ កុំយល់ច្រលំអី ។ ឈិត សុវណ្ណបញ្ញា ពេលនេះកំពុង សម្រាក
យកកម្លាំង ដើម្បីបំពេញការងារ សិល្បនាងឡើងវិញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល
សម្រាប់អ្នកដែលចូលចិត្តខ្សែភាពយន្តបែប action លាយឡំជាមួយនឹង drama ហើយជាពិសេសនោះគឺការប្រណាំងឡានយ៉ាងស្វិតស្វាញរវាង...
ខ្សែភាពយន្ត “អេធីអឹមខូច ស្នេហាអ៊ែរុឺ” ឬ ATM ជាខ្សែភាពយន្តមនោសញ្ចេតនាបែបកំប្លែងថ្មីមួយដែលនឹងមកដល់គ្រប់រោងភាពយន្ត...
ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់មកហើយខ្សែភាពយន្ត Terminator ដែលបានចេញតាំងតែពីឆ្នាំ1984មកម្លេះ...
អ្នកណាដែលមិនចូលចិត្តទស្សនាខ្សែភាពយន្តចារនារីការពារយុត្តិធម៌នោះ។ ថ្មីៗនេះផលិតកម្ម Sony Pictures បានធ្វើអោយពិភពលោកភ្ញាក់ផ្អើកជាមួយ...
ដំណឹងល្អសម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តទាំងអស់ រឿង Frozen បានត្រឡប់មកវិញ...