ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែង និងជាពិធីការិនី របស់ស្ថានីយទូរទស្សន៍ បាយ័ន កញ្ញា ស៊ិន នារីរ័ត្ន បានបង្ហោះរូបភាព ឱបកៀកកើយ ជាមួយបុរសសង្ហាម្នាក់ ដែលគេសង្ស័យថា ជាប្រុសស្នេហ៍ សំណព្វចិត្ត នៅមាត់សមុទ្រ ជាច្រើនសន្លឹក នៅក្នុង Account Facebook របស់នាង ។
បុរសសង្ហា ឱបកៀកកើយ បីត្រកងជាមួយ កញ្ញា ស៊ិន នារីរ័ត្ន យ៉ាងស្និទ្ធស្នាល ប្រៀបដូចជាប្តី ប្រពន្ធថ្មីថ្មោង នៅមាត់សមុទ្រ ត្រូវបានគេសង្ស័យថា ជាប្រុស ស្នេហ៍ថ្មី របស់នាង ព្រោះពីមុន មកគេមិនធ្លាប់បានឃើញ នាងបណ្តើរកៀកកើយ ជាមួយបុរសម្នាក់នេះ ចូលទៅក្នុងកម្មវិធី អ្នកសិល្បៈ ដូចគ្នានោះទេ ។ គេនៅចាំបានថា កន្លងមកតារាសម្តែងរូបនេះ ធ្លាប់បានបើកចំហរ និងបង្ហាញមុខគូដណ្តឹងជាសាធារណៈ ច្រើនដងមកហើយ នៅឡើយតែគម្រោង ចូលរោង រៀបការទេ ។ រហូតមកដល់ពេលនេះ នាងនៅមិនទាន់ ប្រាប់មហាជន ថាដឹកដៃគូស្នេហ៍ ចូលរោងការ នៅពេលណានៅឡើយ។
កន្លងទៅតារាសម្តែង សម្បុរស្រអែមស្រស់ ស៊ិន នារីរ័ត្ន បានរងព័ត៌មាន តពីមាត់មួយទៅមាត់ មួយថា ចំណងស្នេហារបស់នាង និងគូដណ្តឹង បានជួបការបែកបាក់ ព្រាត់ប្រាសគ្នា ពាក់កណ្តាល ទី ដោយសារតែការមិនចុះសម្រុងគ្នា។ បុរសជាគូដណ្តឹងជាមនុស្ស ដែលមិនចង់ល្បី និងបង្ហាញ មុខមាត់ ជាសាធារណៈ ហើយជានិច្ចកាល តែងតែទទូច ឲ្យនាងបញ្ចប់អាជីព ទៅសាងជីវិតគូ ស្ងាត់ៗ និងបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួន។ តែដោយសារនាង មិនព្រមទើបធ្វើឲ្យស្នេហារបស់ ពួកនាង ប្រែក្លាយពីភាពផ្អែមល្ហែម ទៅជាល្វីងជូរចត់ យំលែងចេញ។
គ្រាដែលប្រភពព័ត៌មាន បានបក់បោកចេញមកថា ស៊ិន នារីរ័ត្ន មានភាពរង្គោះរង្គើរ ជាមួយគូ ដណ្តឹង ស្រាប់តែពេលនេះ នាងបានបង្ហោះរូបភាព ឱបកៀកកើយ យ៉ាងស្និទ្ធស្នាជាមួយបុរស សង្ហាម្នាក់ នៅមាត់សមុទ្រជាច្រើនសន្លឹក នៅក្នុង Account Facebook របស់នាង ។ ចំពោះបុរស ម្នាក់ ដែលថតបង្ហាញ ភាពស្និទ្ធស្នាល ស្និតរល្មួតជាមួយស្រីស្រស់ ស៊ិន នារីរ័ត្ន នេះដែរ ត្រូវបាន មហាជនគិតថា នេះជាគូស្នេហ៍ដ៏ពិតប្រាកដ របស់នាងហើយ ព្រោះនាងបានបង្ហាញរូបភាព ដោយបើកចំហរ ឲ្យមហាជនបានដឹង ដោយមិនខ្វល់ពីពួកមាត់ ចាបមាត់ព្រាបរិះគន់ នោះឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល