ភ្នំពេញ ៖ អតីតតារាចម្រៀងស្រី ពេជ្រ សូលីកា ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាដៃគូចម្រៀងដែល Fans ចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដមួយ ខណៈពេលដែលពួកគេរួមផលិតកម្មជាមួយគ្នា ព្រោះឃើញថាអ្នកទាំងពីរគឺជាគូស្នេហ៍ដ៏សាកសមមួយ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះតារាចម្រៀងទាំងពីរក៏បានក្លាយមិត្តល្អជាមួយគ្នា មិនអាចលើសពីនោះ ។
មុននេះបន្តិច ម្ចាស់បទ "ខ្លួនឯងធ្វើបាបខ្លួនឯង" បានបង្ហោះរូបថតជាមួយនិងអតីតដៃគូរបស់ខ្លួនគឺ លោក នីកូ ព្រមទាំងភ្ជាប់មកជាមួយនិងចំណងសុីអារម្មណ៍ថា "ពេលវេលាពិតជាលឿនខ្លាំងណាស់ ខ្ញុំពីក្មេងទៅចាស់ តែយើងពីក្មេងនៅតែក្មេងដដែល បន្តែអ្វីដែលសំខាន់ ម្នាក់ៗមិនមែនទំនេរដូចមុននោះទេ មានកាងារផ្ទាល់ខ្លួនច្រើនទៀត ចាំបាច់ត្រូវធ្វើ រីករាយដែលបានជួបគ្នាម្ដងទៀត ហើយថតជាមួយ idol ទៀត ថតរូបលេងទេ កុំយល់ច្រលំ" ។
ជាការពិតណាស់ ពេលវេលាដើរលឿនពិតមែន កាលពីប៉ុន្មានឆ្នាំមុន ពេជ្រ សូលីកា និងនីកូ នៅសម្តែងជាមួយគ្នានៅឡើយសោះ ៕
ដោយ ៖ គន្ធា