CamNews

មិនគួរឲ្យជឿ 

វីដេអូ ជីវិតថ្លៃ បើកឡានក្រឡាប់ ជាច្រើនដង សល់តែគ្រោងឆ្អឹងឡាន មនុស្សមិនខ្ចីស្លាប់

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
ស្កាយ     អោយដឹងថា  បុរសជាអ្នកបើកឡានប្រណាំង  ពិតជាមិនបានស្លាប់បាត់បង់ជីវិតអ្វី
នោះទេ ពោលគឺ ក្រោយពីគាត់បញ្ជារថយន្តក្នុងល្បឿនលឿនរហូតដល់បាត់បង់ម្ចាស់ការណ៍
និងក្រឡាប់ជាច្រើនដង នៅឯលើវាលខ្សាច់ ។

គួររំឭកផងដែរថា   សកម្មភាពនៃករណីជួបគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ  ត្រូវបានថត
ជាប់ទាំងស្រុង     ពីសំណាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព  ស្របពេលដែលបានកើតឡើងនៅឯ
វាលប្រកួត ក៏ដូចជាប្រារព្ធកម្មវិធីប្រណាំងនេះ នៅឯបឹង El Mirage Dry Lake ក្រុង Adela-
nto រដ្ឋ Carlifornia សហរដ្ខអាមេរិក។

ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាបេក្ខភាពបើករថយន្តប្រណាំងក្នុងល្បឿន
លឿន រហូតដល់ថ្នាក់បាត់បង់ម្ចាស់ការណ៍ និងក្រឡាប់មា្នក់នេះមានឈ្មោះ Brian Gillespie
វ័យ ៥៥      ដោយនៅក្នុងនោះ  អំឡុងពេលដែលកើតមានគ្រោះថ្នាក់  គាត់បានបើករថយន្ត
មានល្បឿនដល់ទៅ ២៩៧ គ.ម ក្នុងមួយម៉ោងឯណោះ  ។  ក្រោយមក  បុរសជាអ្នកបើកបរ
ក៏ត្រូវបានគេជម្លៀសខ្លួនចេញ   យកទៅធ្វើការសង្គ្រោះបន្ទាន់  ជាសំណាងល្អ ដោយធ្វើការ
ថ្លែងអំណរអរគុណដល់ឧបករណ៍ការពារទាំងឡាយ គាត់បានទទួលត្រឹមតែរបួសស្រាលតែ
ប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Car crash Dead Survive El Mirage Dry Lake Adelanto