ប្តីប្រពន្ធមួយគូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមើលរូបភាពអេកូផ្ទៃពោះរបស់ពួកគេ។ នោះគឺ
ជារឿងដែលបានកើតឡើងជាមួយនឹងអ្នកស្រី Heather Large (39 ឆ្នាំ) និងប្តីរបស់គាត់លោក
Toby (33 ឆ្នាំ) រស់នៅ Pingree Grove, Illinois, សហរដ្ឋអាមេរិច។
អ្នកស្រី Heather បានរៀបរាប់ឲ្យដឹងថា ពេលមើលរូបភាពដែលថតពីម៉ាស៊ីនអេកូផ្ទៃពោះ អាយុ
20 សប្តាហ៍ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ផ្ទៃមុខរបស់ទារក ពិតជាដូចយ៉ាងខ្លាំងទៅនឹងតួ
រាជាធិរាជ Palpatine ល្បីឈ្មោះនៅក្នុងរឿង Star Wars។
អ្នកស្រីនិយាយថា: “ខ្ញុំ និងប្តី សឹងតែមិនជឿភ្នែករបស់ខ្លួន។ វាពិតជាដូចណាស់ទៅនឹងព្រះអង្គម្ចាស់
ក្នុងរឿង Star Wars។ ខ្ញុំងឿងឆ្ងល់យ៉ាងខ្លាំង ហើយក៏បារម្ភផងដែរ ដោយខ្លាចថា ទារកក្នុងផ្ទៃកើត
មកនឹងមិនធម្មតា រឺក្លាយទៅជាមនុស្សកាចសាហាវម្នាក់"។
ចំណែកលោក Toby បាននិយាយថា: “អ្នកគ្រប់គ្នានៅក្នុងបន្ទប់អេកូ បានសើចទាំងអស់គ្នា ពេល
បានឃើញរូបភាពនេះ។ សូម្បីតែកូនស្រីអាយុ 8 ឆ្នាំរបស់ពួកយើង ក៏ហាក់ដូចជាមានការចាប់
អារម្មណ៍ខ្លាំងទៅនឹងរូបភាពនេះដែរ”។
ជាក់ស្តែង នោះគ្រាន់តែជាភាពចៃដន្យមួយប៉ុណ្ណោះ។ ជាង 4 ខែក្រោយមក ទារកក៏ប្រសូត្រចេញ
មកជាមួយនឹងសុខភាពរឹងមាំ និងភាពសប្បាយរីករាយយ៉ាងខ្លាំង ពីសំណាក់ប្តីប្រពន្ធ គ្រួសារ Large។
ទារកនេះត្រូវបានដាក់ឈ្មោះថា Bowie ហើយសព្វថ្ងៃគេមានអាយុ 8 ខែហើយ និងមិនមានចំនុច
ត្រង់ណាមួយដូចទៅនឹង Palpatine ឡើយ។ គេពិតជាគួរឲ្យស្រលាញ់ និងឆ្លាតវៃណាស់៕
ដោយ៖ សិលា
ប្រភព៖ K14