កំសាន្ត ៖ រឿងសេ្នហ៍នេះដើម្បីតែអូន ឬ More Than Blue ដែលនេះជារឿងរបស់ប្រទេសតៃវ៉ាន់នឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី១៤ កុម្ភៈ នេះតទៅហើយ។ រឿងនេះបានទទួលការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកទស្សនានៅឯប្រទេសដទៃ និងទទួលបានចែករំលែកនូវឃ្លីបភាពយន្តយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជានេះផងដែរ។
រឿង សេ្នហ៍នេះដើម្បីតែអូន ឬ More Than Blue ត្រូវបានគេដឹងថាវាជារឿងដែលប្រទេសកូរ៉េធ្លាប់ផលិតម្តងរួចមកហើយកាលពីឆ្នាំ 2009 ឥឡូវនេះនៅក្នុងឆ្នាំ 2019 រឿងនេះបានផលិតឡើងវិញ ហើយបានទស្សនិកជនដាក់ពាក្យមួយឃ្លាឲ្យថា “មិនមែនសេធនោះទេ គឺលើសពីសេធទៅទៀត” បន្ទាប់ពីទស្សនាហើយ។
នៅថ្ងៃទី១៤ កុម្ភៈ នេះដែលត្រូវជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងដែរនោះ យើងគួរតែនាំដៃគូទៅទស្សនារឿងមួយនេះ ពីព្រោះវាជារឿងសេ្នហាដែលសាច់រឿងពោរពេញទៅដោយភាពស្រស់ស្អាត ភាពផ្អែមល្ហែម រ៉ូមែនទិក លាយលំជាមួយនឹងការឈឺចាប់ កំសត់ ដែលមានគ្រប់រសជាតិក្នុងរឿងតែមួយ។ មិនត្រឹមតែប៉ុណ្ណោះសាច់រឿងមួយនេះនឹងធ្វើឲ្យអ្នកយល់ដឹងកាន់តែខ្លាំងទៅលើពេលវេលាដែលអ្នកបានចំណាយទៅលើមនុស្សជាទីស្រឡាញ់រួមទាំងគ្រួសារផងដែរ។ កុំភ្លេចមកទស្សនារឿងនេះទាំងអស់គ្នា ហើយកុំភ្លេចយកក្រដាសទុកជូតទឹកភ្នែកទៅជាមួយផង។
ចុចទីនេះដើម្បីទស្សនា trailer
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited