CamNews

តារា 

លឹម ជាឡាយ និង គៀត សុវណ្ណាឡាង កាន់តែធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យក្រោយ...

ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងរូបសង្ហាដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងច្រើនកុះករពីសំណាក់មិត្តៗយុវវ័យគឺលោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង កាន់តែធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យក្រោយអ្នកទាំងពីរបានធ្វើដំណើរទៅកាន់តែខេត្តកំពតរួមគ្នា ដើម្បីធ្វើរឿងសប្បុរសធម៌ និងចែកជូននូវរបបមួយចំនួនទៅដល់ជនក្រីក្រ ព្រមទាំងក្មេងៗនិងអ៊ុំៗចាស់ផងដែរ ។ 

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ តួឯកប្រុសស្រីក្នុងរឿង "អាពាហ៍ពិពាហ៍" បានថតរូបផ្អែមល្អែមជាច្រើនសន្លឹក ហើយបង្ហោះនៅក្នុងគណនីអុិនស្រ្តាក្រាមរៀងៗខ្លួនថែមទៀតផង ។ 

ដោយសារតែទង្វើទាំងនេះហើយ ទើបធ្វើឲ្យ Fans រឹតតែមានការសង្ស័យថា លោក លឹម ជាឡាយ និង គៀត សុវណ្ណាឡាង មិនមែនត្រឹមតែជាដៃគូសម្តែងតែប៉ុណ្ណោះទេ ពោលគឺអាចមានអ្វីលើសពីនេះទៅទៀត ៕









ដោយ ៖ គន្ធា