CamNews

តារា 

គៀត សុវណ្ណាឡាង បងប្រុសចេញមុខជំនួស រឿងឈ្លោះប្រកែកគ្នានៅលើ Facebook

ភ្នំពេញៈ នាពេលកន្លងមក តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មភ្លេងរីខត សាច់សរម៉ដ្ឋរលោង
កញ្ញា គៀត សុវណ្ណា ឡាង ត្រូវបានមហាជនជាច្រើនមានការភ្ញាក់ផ្អើល ខណៈដែលលេចឮព័ត៌
មានថា នាងមានជម្លោះបែក ផ្សែង ជាមួយ
Friend ក្នុង Facebook ។ប៉ុន្តែត្រូវបានតារាស្រីរូបនេះ
ចេញមុខអះអាង ប្រាប់ឲ្យដឹងថា នាងមិន ចង់ល្បីឈ្មោះ តាមផ្លូវ កាត់ឬ ក៏ទៅឈ្លោះប្រកែកជា
មួយអ្នកណា ជាសាធារណៈដើម្បីទាក់ ទាញការចាប់អារម្មណ៍នោះទេ។

បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថាតារាស្រីរូបស្រស់សម្រស់ ឆើតឆាយ កញ្ញា
គៀត សុវណ្ណា ឡាង បានបង្កជម្លោះជាមួយអ្នកគាំទ្រ របស់នាងមិនបានប៉ុន្មានផង តារា ស្រីរូបនេះ
ក៏បានចេញមុខបកស្រាយប្រាប់
Looking TODAY ឲ្យដឹងតាមទូរស័ព្ទថា នាងមិន បានទៅឈ្លោះប្រ
កែកប្រើពាក្យសំដីអសុរោះ ជាមួយបុគ្គលណាមួយ នៅលើបណ្តាញ ទំនាក់ទំនងសង្គម
Facebook
នោះទេ ហើយកន្លងមកនាងក៏ចង់ចេញ មុខបកស្រាយព័ត៌មាននេះដែរ តែដោយសាររវល់ជាមួយការ
ងារខ្លាំងពេក ទើបគ្មានពេលបកស្រាយឬ ក៏លើកទូរស័ព្ទ របស់អ្នកកាសែត។

ស្រីស្រស់សោភា គៀត សុវណ្ណាឡាង បានប្រាប់ដោយសំឡេងស្រទន់ថា "តាមការពិតទៅ Account
Facebook ដែល មានឈ្មោះខ្ញុំ ដែលសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថាជាខ្ញុំឈ្លោះប្រកែកជាមួយ
គេនោះ គឺមិនមែនទេ ពោល
Account មួយនេះ គឺបងប្រុសរបស់ខ្ញុំជាអ្នកកាន់ និងលេងជាប្រចាំ ។ ចំ
ពោះរឿងរ៉ាវឈ្លោះ ប្រកែកគ្នានោះ ខ្ញុំមិនបាន ដឹងទេ ហើយក៏មិនដែលសូម្បីតែគិត ថាចង់ល្បីតាមផ្លូវ
កាត់ឬ ក៏ល្បីដោយកេរ្តិ៍ឈ្មោះមិនល្អបែបនេះដែរ"។

ទន្ទឹមជាមួយគ្នានេះដែរ បុរសម្នាក់ ដែលអះអាងថាជាបងប្រុសបង្កើតរបស់ កញ្ញា គៀត សុវណ្ណាឡាង
បានប្រាប់ឲ្យ ដឹងដែរថា ព័ត៌មានដែលគេចុះផ្សាយថា ប្អូនស្រីលោកទៅជេរគ្នាជាមួយអ្នកផ្សេងបែក
ផ្សែងនោះ គឺមិនមែនទេ អ្នក ដែលឈ្លោះ គឺរូបលោក ហើយលោកក៏មិនសប្បាយចិត្តដែរ នៅពេល
ដែលគេចុះផ្សាយ រឿងផ្ទាល់ខ្លួនរបស់ លោក ទាំងដែល លោកមិនមែនជា អ្នកសិល្បៈ ។ នៅលើ
គេហទំព័រផ្សព្វផ្សាយ រឿងមិនពិត ហើយចោទប្រកាន់ ទៅលើប្អូន លោកទាំងដែលនាងមិនបានដឹង
រឿងអ្វីទាល់តែសោះ។

លោកក៏បានប្រាប់ឲ្យដឹងទៀតថា នៅក្នុង Account Facebook Nalang Fashion Shop” គឺជា របស់
លោក បើប្រិយមិត្ត មិនជឿអាចឆែកមើល
Account មួយនេះ បានដើម្បីឲ្យដឹងពីការ ពិតកុំដើរចោទ
ប្រកាន់គេបែបនេះ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keat sovannalang entertainment singer khmer star