CamNews

តារា 

គៀត សុវណ្ណាឡាង ត្រូវ ប្រភពអះអាងថាពិតជា បានបង្ហូរទឹកភ្នែកព្រោះរឿង ស្នេហាមែន (Video Inside)

ភ្នំពេញ៖  កន្លងទៅថ្មីៗនេះ តារាចម្រៀងសាច់សវ័យក្មេង នៅក្នុងផលិតកម្ម ភ្លេងរីខត (Pleng
Record) ជាមែកធាង របស់ផលិតកម្ម ហង្សមាស កញ្ញា គៀត សុវណ្ណាឡាង ត្រូវបានមហាជន
ទូទៅ ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក និងប្រព័ន្ធ YouTube មានការភ្ញាក់ផ្អើលខ្លាំង
មែនទែន បន្ទាប់ពី ឃើញវីដេអូឃ្លីបមួយ របស់តារាចម្រៀងរូបនេះ បានយំទួញសោកបង្ហូរទឹក
ភ្នែក ពេញផែនថ្ពាល់ ហើយត្រូវបានគេ យកមកបង្ហោះ នឹងចែកចាយតៗគ្នា នៅលើបណ្តាញ
សង្គម ហ្វេសប៊ុក និង YouTube ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីមហាជន និងស្រទាប់យុវវ័យ បានឃើញវីដេអូឃ្លីប បង្ហាញពីការបង្ហូរ
ទឹកភ្នែកនឹងវាចារ ទាំងអួលដើមករបស់ ស្រីស្រស់ គៀត សុវណ្ណាឡាង នោះភ្លាម ត្រូវបានអ្នក
ប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក និង YouTube មួយចំនួនសង្ស័យថា ស្រីស្រស់រូបនេះ
បានបង្ហូរទឹកភ្នែក ព្រោះតែរឿងស្នេហារបស់នាង ។ ជាក់ស្តែងមិនខុស នឹងការសង្ស័យ របស់
មហាជនឡើយ ទៅលើការបង្ហូរ ទឹកភ្នែករបស់ គៀត សុវណ្ណាឡាង នាពេលនេះ ព្រោះថាការ
បង្ហូរទឹកភ្នែក នឹងការវាចារទាំងអួល ដើមករបស់នាង គឺពិតជាពាក់ព័ន្ធទៅនឹងរឿង ស្នេហារបស់
នាង យ៉ាងពិតប្រាកដ ដែលមិនអាចប្រកែកបានឡើយ ។

ចំពោះការបង្ហូរទឹកភ្នែក និងនិយាយរៀបរាប់ ទាំងខ្សឹបខ្សួលអួលដើមករបស់ គៀត សុវណ្ណាឡាង
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៣ គេហទំព័រ LookingTODAY មិនអាចទាក់ទងសុំការ ស្រាយបំភ្លឺ
ពីនាងបានទេ ដោយសារតែលេខទូរស័ព្ទរបស់នាង ដែលធ្លាប់ប្រើត្រូវបុរសម្នាក់ ដែលអះអាងថា
ជាប្អូនប្រុសលើក ជំនួសទៅវិញ និងបាននិយាយយ៉ាងខ្លីថា "ណាឡាង គាត់កំពុងជាប់រវល់ មិន
បានយកទូរស័ព្ទ ទៅជាមួយទេ គាត់បានទុកទូរស័ព្ទនៅនឹងខ្ញុំ.." រួចក៏ចុចផ្ដាច់តែម្ដង។
តែទោះជាយ៉ាងណា មានប្រភពច្បាស់ការណ៍មួយ ដែលចេញពីអ្នកនៅ ក្នុងចង្កោមសិល្បៈ ស្និទ្ធ
ស្នាលបំផុតជាមួយ ស្រីស្រស់សោភា គៀត សុវណ្ណាឡាង បង្ហើបប្រាប់ឲ្យ គេហទំព័រ Looking
TODAY បានដឹងយ៉ាងច្បាស់ ពីវីដេអូឃ្លីបមួយនោះ ផងដែរ ។

ប្រភពច្បាស់ការណ៍នោះ បាននិយាយថា គៀត សុវណ្ណាឡាង ពិតជាបានយំបង្ហូរទឹកភ្នែក ព្រោះ
តែរឿងស្នេហា របស់នាងពិតប្រាកដមែន ។ តែការយំដោយសារ តែរឿងស្នេហានោះ គឺគ្រាន់តែ
ជាការសម្តែង នៅក្នុងឈុតខារ៉ាអូខេ បទចម្រៀង តែប៉ុណ្ណោះ ដែលបទនោះ មានចំណងជើងថា
"ចង់ធ្វើសង្សារគ្នាម្ដងទៀត" ច្រៀងដោយ គៀត សុវណ្ណាឡាង ផ្ទាល់ ។ ប្រភពដដែល បាននិ
យាយទៀតថា ចំពោះខារ៉ាអូខេបទចម្រៀងនេះ គឺមានការទាក់ទាញ និងមានការចាប់ អារម្មណ៍
ខ្លាំង ពីសំណាក់មិត្តៗស្រទាប់យុវវ័យ ហើយខារ៉ាអូខេបទ ចម្រៀងមួយនេះ ក៏ត្រៀម និងចេញ
លក់នៅលើទីផ្សារ នៅពេលដ៏ខ្លី ខាងមុននេះផងដែរ ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keat sovannalang entertainment singer khmer star