CamNews

តារា 

រឿងពិតម្យ៉ាង ដែល គៀត សុណ្ណាឡាង​ បដិសេធ ការទាក់ទងថតរឿង មិនថារឿងខ្នាតធំក៏ដោយ

ភ្នំពេញ ៖ ក្រោយពីបានលេចលឺដំណឹងថា តារាសម្តែងស្រីដែលកំពុងងើបមុខមកក្នុងសិល្បៈសារជាថ្មីម្តងទៀត កញ្ញា គៀត សុណ្ណាឡាង​ បានទៅពិនិត្យសុខភាពនៅឯប្រទេសវៀតណាម ពេលនេះស្រាប់តែ នាងប្រកាសថា នឹងឈប់សម្រាកការថតរឿងមួយរយៈពេលសិន ។ 


មួយ​រយៈ​ចុង​ក្រោយ​នេះតួស្រីក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" ត្រូវ​បាន​ផលិត​កម្ម​ក្នុង​ស្រុក​ជា​ច្រើន​ទាក់​ទង​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ តែ​ត្រូវ​បាន​នាង​បដិសេធ​មិន​ទទួល​ថត ក្រោមហេតុផលចង់ថែទាំសុខភាពឲ្យបានល្អប្រសើរសិន ព្រោះគ្រូ​ពេទ្យ​នៅ​​វៀត​ណាមបានឆ្លើយថា ថា​នាង​ខ្វះ​​ជាតិ​ស្ករ ​​ទើប​ធ្វើ​ឲ្យ​ខ្សោយ​ និង​គ្មាន​កម្លាំង​កំហែង ៕


ដោយ ៖ គន្ធា