CamNews

តារា 

ការពិតផលិតកម្មដែលជាជំរកដំបូងរបស់ កញ្ញា សុគន្ធ នីសា គឺផលិតកម្មនឹងសោះ!

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីវ័យ ៣៣ ឆ្នាំ កញ្ញា សុគន្ធ នីសា ជាតារាស្រីមួយដួងដែលមានភាពល្បីល្បាញគ្រប់ស្រទាប់យុវវ័យ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ប៉ុន្ដែរឿងអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើតារាចម្រៀងស្រីលំដាប់ជួរមុខរូបនេះកាន់តែខ្លាំងនោះគឺ នាងនៅតែមិនភ្លេចអ្នកមានគុណដែលបានជួយនាងឲ្យមានថ្ងៃនេះ។

តារាចម្រៀងស្រីដែលទើបវិលចូលផលិតកម្មចាស់វិញ កញ្ញា សុគន្ធ នីសា បានបង្ហើបពីអ្នកមានគុណរបស់នាងដែលបានជួយជ្រោមជ្រែងលើកទឹកចិត្ត និង បណ្តុះបណ្តាលនាងតាំងពីដំបូងរហូតធ្វើឲ្យនាងទទួលបាននូវភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ ។ 

ដោយយោងតាមរូបថតភ្ជាប់ជាមួយនិងចំណងជើងថា "ថ្ងៃនេះមកចូលរួមពិធីខួបកំណើតអ្នកមុីង ស៊ួរ វ៉ាន់នី ដែលជាអតីតអគនិយករបស់ផលិតកម្ម រស្មីស្ទឹងសង្កែ ដែលជាជំរកតំបូង ជាអ្នកមានគុណបានបណ្តុះបណ្តាលនាងខ្ញុំដំបូង សូមគោរពជូនពរអ្នកមុីងជួបតែសុភមង្គល សុខភាពល្អ សំណាងល្អទាំងក្រុមគ្រួសារ ហើយនាងខ្ញុំសូមអគុណអ្នកមុីងនឹងក្រុមគ្រួសារអ្នកមុីងដែលបានផ្តល់ក្តីស្រទ្បាញ់សន្តោសមេត្តាព្រានប្រដៅខ្ញុំតាំងពីដើមមក" ។ ដោយយោងតាមសារមួយឃ្លានេះពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅយ៉ាងខ្លាំងចំពោះ លោកស្រី ស៊ួរ វ៉ាន់នី ដែលបានបណ្តុះបណ្តាលតារាស្រីរូបនេះ ៕








 

ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Sokun nisa