CamNews

គ្រោះថ្នាក់ 

បើកឡានបុកកំទេចក្រុមហ៊ុន T-Mobile ព្រោះត្រូវចំណាយប្រាក់ប្ដូរ iPhone (វីដេអូ)

ស្ដ្រីអាយុ២៦ឆ្នាំម្នាក់នៅ Florida អាមេរិក បានបង្កការខូចខាតគិតជាទឹកប្រាក់ ប្រហែល ៣០.០០០
ដុល្លារអាមេរិក នៅពេលនាងបើករថយន្ត បុកចូលក្រុមហ៊ុន T-Mobile។

កាលពីថ្ងៃទី ១០មករា នាង Shinobia Montoria Wright បានមកកាន់ក្រុមហ៊ុន T-Mobile ដើម្បី
សុំប្ដូរ iPhone ថ្មី ព្រោះ iPhone បច្ចុប្បន្នរបស់នាង បែកអេក្រង់។ នាង និយាយប្រាប់អ្នកគ្រប់គ្រង
ថា ថ្ងៃនោះគឺជាថ្ងៃខួបកំណើតរបស់នាង ហើយនាងនឹងខឹង បើសិនមិនមានទូរស័ព្ទថ្មី។

នៅថ្ងៃបន្ទាប់ នាង Wright បានបើករថយន្ត Nissan Armada SUV បុកកំទេចទ្វាររបស់ក្រុមហ៊ុន
T-Mobile បណ្ដាលឱ្យបុគ្គិលម្នាក់រងរបួស។ បន្ទាប់ពីចេញពីរថយន្ត នាងថែមទាំងបានយកដង
អំបោស វាយបំបែកកញ្ចក់ដាក់តាំងទូរស័ព្ទ។ សកម្មភាពនេះ បណ្ដាលឱ្យមានការខូចខាតគិតជា
ប្រាក់ប្រហែលជាង ៣០.០០០ដុល្លារអាមេរិក។

ក្រោយពីត្រូវបានឃាត់ខ្លួន នាង Wright និយាយប្រាប់នគរបាលថា នាងមិនអាចគ្រប់គ្រងខ្លួនឯង
បាន នៅពេលដឹងថា ត្រូវចំណាយប្រាក់សម្រាប់ iPhone ថ្មី បើទោះនាងបានទិញធានារ៉ាប់រង។
បច្ចុប្បន្ន នាងមិនទាន់ត្រូវបាននាំខ្លួនឡើងតុលាការ ព្រោះត្រូវព្យាបាលរបួសពេលបើកឡានបុក
ទ្វារ។



ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: បើកឡានបុកក្រុមហ៊ុន T-Mobile ទូរស័ព្ទ