CamNews

តារា 

លេងសើចម៉ងបាន! នាង Mint និង Margie ដឹកដៃគូស្នេហ៍ទៅលេងក្រៅប្រទេស សង្ស័យមានដំណឹងល្អឆាប់ៗ

ព័ត៌មានកំសាន្ត ៖ តារាស្រីថៃ ២ គូកំពុងតែធ្វើឲ្យក្រុមអ្នកគាំទ្ររបស់ពួកគេសប្បាយចិត្ត ក្រោយឃើញថាស្នេហាកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ រហូតដល់ថ្នាក់ដឹកដៃគ្នាទៅលេងដល់ទៅ ២ ប្រទេសឯណោះ ។ 

តារាសម្តែងស្រីនាង Margie rasri និងមិត្តជិតដិតរបស់នាង មានឈ្មោះថា Mint Chalida Wijitwongtong ព្រមទាំងសង្សាររបស់ពួកគេបានដឹកដៃគ្នាទៅលេងនៅឯប្រទេសអូស្រ្តាលី និងប្រទេសកូរ៉េខាងត្បូងថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើដំណើរទៅក្រៅប្រទេសរួមគ្នាសាងភាពផ្អែមល្អែម ហើយក៏ចេញមុខចេញមាត់ដល់ថ្នាក់នេះ ក្រុមអ្នកគាំទ្រជាច្រើនជឿជាក់យ៉ាងច្បាស់ថា គូស្នេហ៍ ២ គូនេះប្រាកដជាមានដំណឹងល្អក្នុងពេលឆាប់ៗនេះជាមិនខានឡើយ ៕





១. នាង Margie rasri និងមិត្តប្រុស 






២. នាង Mint Chalida Wijitwongtong និងមិត្តប្រុស 





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Margie rasri Mint Chalida Wijitwongtong