CamNews

តារា 

Kimberly រងការរិះគន់យ៉ាងចាស់ដៃ ជាថ្មីម្តងទៀត ចំពោះរឿងមួយ

ថៃ ៖ កាលពីប៉ុន្មានខែមុនបានលេចលឺពាក្យចចាមអារាមថា នាង Taew Natapohn និងលោក Tik jesadaporn នឹងគ្រងដំណែងតួឯកប្រុសស្រីជាមួយគ្នា ក្នុងរឿង "Dung Duang haruthai" ។ 

បន្ទាប់ពីនេះទៀតដំនែងតួឯកស្រី ក៏លឺដំណឹងថា ប្តូរទៅជានាង patricia good ជំនួសវិញ ។ ប៉ុន្តែនៅទីបំផុតដំណែងពិតប្រាកដរបស់តួឯកស្រីក្នុងរឿង "Dung Duang haruthai" បែរជាបានទៅលើកំពូលតារាសម្តែង នាង Kimberly ជំនួសវិញ ហើយនេះគឺជាដំណឹងដ៏ច្បាស់លាស់ និងមិនអាចបដិសេដបាន ។ 

ប្រភពដដែលបានបន្តថា ក្រោយពីនេះទៅ កូនកាត់អាល្លឺម៉ង នាង Kimberly រងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រមួយចំនួនថា នាងមានរូបរាងកាយធំពេក មិនសមជាមួយនិងតួប្រុស ហើយផ្តល់ជាយោបល់ថា គួរតែយកតារាស្រីផ្សេងដែលត្រូវជំនាន់ជាមួយនិង លោក Tik jesadaporn វិញ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Taew Natapohn Kimberly Mark prin Tik jesadaporn