ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ លើការថតរឿងភាគបុរាណ នាង Taew Natapohn តួឯកស្រីវ័យក្មេង បានដំណើរការ ការងាររបស់ខ្លួននៅលើវិថីសិល្បៈបន្តទៅមុខទៀតដ៏ល្អ ដោយបានចាប់ផ្តើមថតរឿងថ្មីទៀតហើយ ដែលជារឿងបែបសម័យយុវវ័យវិញម្តង និងសម្តែងគូជាមួយនិងកម្លោះសង្ហា គឺលោក James Jirayu ។
ក្នុងរឿងភាគថ្មីនេះ កញ្ញា Taew Natapohn បានផ្លាស់ប្តូរពីតួឯកស្រីដែលមានចរិតសុភាពរាបសា ស្លូតបូត ជាអ្នកស្រុកជនបទស្រែចម្ការ មកជានារីទីក្រុងឡូយឆាយតែងខ្លួនស៊ិចស៊ី ថែមទាំងជាតួស្រីកាចឆ្នាស់ឆ្នើមចិត្តអាក្រក់ផង ខុសឆ្ងាយពីរឿងព្រះម៉ែនាគីដាច់ស្រឡះ។
ចំណែកឯ លោក James Jirayu បានគ្រងដំណែងជាតួឯកប្រុស ប៉ុន្តែជាកូនកំព្រាឪពុកម្តាយ និងជាមនុស្សម្នាក់ដែលលួចចាប់អារម្មណ៍លើនារីនៅទីក្រុង ។ ចាំមើលថា ពេលប្រុសស្អាត និងស្រីស្អាតបានជួបគ្នា តើនឹងមានរឿងអ្វីកើតឡើងខ្លះ នៅក្នុងរឿង "ល្បែងស្នេហា" ដែលជាចំណងជើងរឿងភាគថ្មីរបស់ពួកគេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Kapook