ព័ត៌មានកំសាន្ត ៖ ជាធម្មតាអ្នកដែលធ្លាប់ស្រលាញ់គ្នាជាលក្ខណៈស្នេហា ពិតជាពិបាកក្នុងការវិលត្រលប់មកធ្វើជាមិត្តនឹងគ្នាវិញដូចដើម ។ ប៉ុន្តែតារាថៃពីរដួងគឺ លោក Alex Rendell និងនាង Toey Jarinporn Joonkiat បែរជាអាចធ្វើរឿងទាំងនេះជាមួយគ្នាបាន ។
គេហទំព័រផ្លូវការរបស់ប្រទេសថៃបានចុះផ្សាយថា នាង Toey Jarinporn Joonkiat និងអតីតគូស្នេហ៍នៅតែប្រកាន់ចំហរ ធ្វើការជាមួយគ្នា ព្រមទាំងរាប់អានគ្នា ព្រមទាំងទុកដូចជាបងប្អូនធម្មតា បើទោះបីជាពួកគេបែកគ្នាក៏ដោយចុះ ។ វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងបែបនេះ ។ ហើយមហាជនក៏សរសើរមិនដាច់ពីមាត់ដែរថា អតីតគូសង្សារមួយគូនេះ អាចធ្វើរឿងដ៏អស្ចារ្យនេះបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook