CamNews

តារា 

មេម៉ាយមែនពិត ប៉ុន្តែតុបតែងខ្លួនចឹងទៅ ក្រមុំសូមខ្មាស់!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបាត់មុខយ៉ាងយូរព្រមទាំងមិនបានលេចលឺរឿងអាស្រូវណាមួយ បន្ទាប់ពីរូបនាងនិងស្វាមីបានចែកផ្លូវគ្នាយ៉ាងដាច់ស្រាច់ និងរស់នៅរៀងៗខ្លួន ។ ដើមឡើយនាង Tangmo pattaratida ទទួលរងនូវការឈឺចាប់ស្ទើរស្លាប់ស្ទើររស់ដោយសារតែស្នេហា ក្រោយអតីតស្វាមីរបស់នាង គឺ លោក Tono pakin ប្រកាសថាខ្លួននៅលីវ ។ 

ប៉ុន្តែបន្ទាប់ពីភ្លៀងក៏ស្រលះដូចពាក្យលោកថា យ៉ាងពិតប្រាកដមែន នាង Tangmo pattaratida ទទួលបានការងារយ៉ាងច្រើនស្ទើរតែគ្មានវេលាផ្ទាល់ខ្លួន ព្រមទាំងតុបតែងខ្លួនយ៉ាងស្អាតបាតដើម្បីចូលក្នុងកម្មវិធីផ្សេងៗជាច្រើនទៀតផង ។ ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីរូបឃើញថា កាន់តែមើលថែខ្លួនបានយ៉ាងស្អាតទៅៗពីមួយថ្ងៃទៅមួយ ហើយថ្ងៃមួយនាងបានបង្ហោះរូបថតដែលនាងបានចូលរួមក្នុងព្រឹត្តិការណ៍មួយយ៉ាងស្អាត (ប៉ុន្តែមិនបានបញ្ជាក់ថាចូលរួមព្រឹត្តិការណ៍អ្វីនោះទេ) គ្រាន់តែដឹងថា តុបតែងខ្លួនចឹងទៅ ក្រមុំសូមខ្មាស់តែម្តង ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនៅខាងក្រោមរបស់នាង Tangmo pattaratida ចង់ដឹងថាស្អាតដល់កម្រិតណា ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Tono pakin Tangmo pattaratida