CamNews

តារា 

បុរសពោះម៉ាយ លោក Tono កំពុងសង្ស័យថា មានស្នេហាជាមួយតារាសម្តែងស្អាត ក្មេង ហើយល្បីឈ្មោះទៀត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលមានរឿងអាស្រូវមិនចេះចប់ គឺ លោក Tono pakin ដែលជាអតីតស្វាមីរបស់តារាសម្តែងថៃគឺនាង Tangmo pattaratida ហើយពេលនេះកំពុងតែលេចលឺរឿងអាស្រូវជាមួយនិងតារាស្រីវ័យក្មេងមួយដួងទៀតហើយគឺនាង Nuttanicha dungwattanawanich ។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា បុរសពោះម៉ាយ លោក Tono pakin ត្រូវបានគេសង្ស័យថា លួចទៅដើរលេងស្ងាត់ៗនៅឯប្រទេសជប៉ុន នៅលើកោះហុងកាយដូ ដែលជាតំបន់ទេសចរណ៍ល្បីឈ្មោះបំផុតនៅក្នុងប្រទេសជប៉ុន ជាមួយនិងតារាស្រីល្បីឈ្មោះម្នាក់ ដែលមានទាំងរូបសម្រស់ស្រស់ស្អាត ក្មេង គឺនាង Nuttanicha dungwattanawanich ។ 

តារាថៃទាំង ២ ដួងនេះបានបង្ហោះរូបថតកាន់ដៃគ្នាយ៉ាងផ្អែមល្អែម ដូចជាគូស្នេហ៍ថ្មីថ្មោងយ៉ាងចឹង រហូតធ្វើឲ្យមហាជនកើតមានចិត្តសង្ស័យបែបនេះ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ ក្រុមអ្នកគាំទ្រនៅតែទាមទារឲ្យតារាល្បីឈ្មោះទាំងពីរដួងនេះ ចេញមកបកស្រាយឲ្យបានច្បាស់លាស់ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: nuttanicha dungwattanawanich Tono pakin tangmo pattaratida