CamNews

តារា 

ក្រោយកែច្រមុះទើបបានប៉ុន្មានខែសោះ ពេលនេះច្រមុះរបស់នាង PunPun ដល់ ក ហើយប្រញាប់ទៅជួបពេទ្យ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលចាប់កំណើតក្នុងត្រកូលអភិជន ដែលមានទាំងរូបសម្បត្តិស្រស់ស្អាត ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងរង្វង់សិល្បៈថៃ ទាំងវ័យក្មេង​ថែមទៀតផង ។ 

ភាពស្រស់ស្អាតប៉ុននឹង បែរជាមិនអាចរំងាប់ចិត្តរបស់ នាង​ Pun Pun នោះទេ តារាស្រីរូបនេះបែរជា សម្រេចចិត្តទៅវះកាត់កែសម្ជស្ស ត្រង់ខ្ទង់ច្រមុះរបស់នាង ។ ក្រោយកែច្រមុះហើយ មួយរយៈឃើញថា តួឯកស្រីក្នុងរឿង "May who" រូបនេះហាក់មិនឃើញមានអ្វីចម្លែកសោះ ប៉ុន្តែក្រោយពីរូបលោកបានទៅជួបគ្រូពេទ្យ កាលពីថ្ងៃទី ០៦ ខែមីនា នេះ ច្រមុះរបស់នាង PunPun កាន់តែមានខ្ទង់កាន់ខ្ពស់ខ្លាំងឡើងៗ ។ 

ពេលនេះសម្រស់របស់នាង PunPun កាន់តែស្រ់សស្អាតខ្លាំងឡើងៗ ឃើញហើយប្រាកដជាលង់ស្នេហ៍នាងតែម្តង ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pun Pun kang vorakorn