CamNews

ប្លែកៗ 

ចោរស្រឡាញ់កង់លួចមួយថ្ងៃ២គ្រឿង ទម្រាំប៉ូលីសទាន់រកឃើញ ១៦៤គ្រឿងនៅផ្ទះជនសង្ស័យ

(អង់គ្លេស)៖ កង់ជាច្រើនគ្រឿងត្រូវបានប៉ូលីស រកឃើញនៅខាងមុខផ្ទះបុរសម្នាក់បន្ទាប់ពី មានការសង្ស័យជននោះពាក់ព័ន្ធនឹង អំពើចោរកម្មហើយក៏តាមដានរហូតដល់បរិវេណផ្ទះ។

ប៉ូលីស Oxford បានឆែករកឃើញកង់ចំនួន ១៦៤គ្រឿងនៅក្នុងផ្ទះជនសង្ស័យអាយុ៤៨ឆ្នាំដែលនេះជាចំនួនដ៏ច្រើនមិនធ្លាប់មានហើយពួកគេជឿ ថា កង់ទាំងនេះភាគច្រើនជារបស់និស្សិតនៅសាកលវិទ្យាល័យ Oxford ក្បែរនោះ។

លោកចោរដែលស្រឡាញ់កង់ត្រូវបានឃាត់ខ្លួននៅពេលដែលប៉ូលីសសំគាល់ឃើញគេកំពុងរុញកង់ពីរគ្រឿងនៅតាមផ្លូវហើយដោយមានការសង្ស័យទើបឆែកមើលលេខសេរ៊ីក៏ដឹងថា វាពិតជាត្រូវជននេះលួចយកមែនហើយ ក៏តាមទៅផ្ទះជនសង្ស័យក៏រកឃើញកង់ ១៦២គ្រឿងទៀតនៅទីនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news