CamNews

តារា 

នាង Nycha និងចាប់ដៃគូជាមួយកំលោះពោះម៉ាយ រូបសង្ហាជាថ្មីម្តងទៀត

ថៃ ៖ នាង Nong Arunosha ដែលជាអ្នកដឹកនាំរឿងដ៏ល្បីប្រចាំ Broadcast Thai TV Production បានបញ្ជាក់ថា រឿងភាគថ្មីដែលមានចំនងជើងថា "Duang Jai Nai Montra" នឹងត្រូវជ្រើសរើសនាង Nuttanicha dungwattanawanich ហៅ Nycha ជាមួយនិងកំលោះពោះម៉ាយ រូបសង្ហាម្នាក់គឺលោក Tono pakin ។ 

ប្រភពដដែលបានបន្តទៀតថា អ្នកស្រីបានទាក់ទងជាមួយនិងតារាសម្តែងថៃទាំងពីរដួងនេះ តាំងពីឆ្នាំមុនមកម្ល៉េះ ដើម្បីឲ្យអ្នកទាំងពីរសម្តែងជាមួយគ្នាជាថ្មីម្តងទៀត ហើយគ្មានអ្វីផ្លាស់ប្តូរតួសម្តែងនោះឡើយ ​ម្យ៉ាងវិញទៀត តារាថៃទាំងពីរដួងនេះ ក៏ទទួលបាននូវការគាំទ្រច្រើន និងសាកសមគ្នាផងដែរ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: nuttanicha dungwattanawanich Tono pakin