CamNews

តារា 

ពេជ្រ សូលីកា និងនីកូ កាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបមិនស្ទើរព្រោះ....

ភ្នំពេញ ៖ ក្រោយពីបាត់មុខពីវិស័យសិល្បៈរាប់ឆ្នាំ អតីតតារាចម្រៀង ពេជ្រ សូលីកា នៅតែទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់មហាជន បន្ទាប់ពីវិលត្រលប់មកប្រលូកក្នុងវិស័យនេះជាថ្មីម្តងទៀត ។ 

ក្នុងនោះផងដែលថ្មីៗនេះកំពូលតារាចម្រៀង ពេជ្រ សូលីកា បានចាប់ដៃគូជាមួយនឹងលោក នីកូ ជាថ្មីម្តងទៀត ដោយនាំយកស្នាដៃថ្មីដែលជា Original Song មានចំណងជើង "លាក់បាំង" រហូតធ្វើឲ្យ Fans របស់តារាចម្រៀងទាំងពីរដួងនេះ ភ្ញាក់ផ្អើលមិនស្ទើរឡើយ ។ 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គ្រាន់តែបទថ្មីចេញមិនបានប៉ុន្មានផង ពេជ្រ សូលីកា និងនីកូ កាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបមិនស្ទើរព្រោះអ្នកទាំងពីរទទួលខមមិនល្អៗជាច្រើន ខណៈអ្នកទាំងពីរត្រលប់មកច្រៀងរួមគ្នាម្តងទៀត ស្របពេលដែល Fans រង់ចាំអស់រាប់ឆ្នាំមកហើយ ។ 

ទទ្ទឹមនឹងចេញបទចម្រៀងថ្មីនោះផងដែរ ពេជ្រ សូលីកា និងម្ចាស់បទ "ស្រលាញ់មនុស្សម្នាក់ខុសដែរ" កាន់តែទទួលបានការចាប់អារម្មណ៍ជាមួយនឹងរូបថតផ្អែមល្អែមជាច្រើនសន្លឹករួមគ្នាថែមទៀតផង ៕






ដោយ ៖ គន្ធា


Tags: Pich solika Tep Boprek Nico