CamNews

ភាពយន្ត 

តោះទៅកំសាន្តជាមួយបីសាចឃ្យូតៗនៅខ្សែភាពយន្តគំនូរជីវចល សណ្ឋាគារបីសាចរីករាយ ដំណើរកំសាន្តបីសាច

កំសាន្ត ៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ហើយនូវក្រុមគ្រយសារបីសាចមហាកូរដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់រឿងម៉ង ។

នៅវគ្គនេះ Mavis នឹងធ្វើឲ្យ Dracula នឹងក្រុមគ្រួសាររបស់នាងភ្ញាក់ផ្អើលជាមួយដំណើរកំសាន្តនៅលើកប៉ាល់ដ៏ប្រណិតមួយឈ្មោះ Legacy ដែលធ្វើដំណើរទៅទីតាំង ៣ ដូចជា The Underwater Volcano, The Deserted Island, និងចុងក្រោយគឺ Atlantis ។ 


កំឡុងពេលនៅលើកប៉ាល់ Drac បានលង់ស្នេហ៍មនុស្សស្រីម្នាក់ឈ្មោះ អេរីកា ដែលជាកាពីទែន នាវា ។ Dracula មិនបានដឹងឡើយនៅរឿងសម្ងាត់នៅពីក្រោយខ្នង អេរីកា ដែលមានបំណងចង់កំចាត់ពួកបីសាចទាំងអស់ ។ 

តើមិត្តភក្តិនិងក្រុមគ្រួសារបស់ Drac អាចរួចផុតពីអន្ទាក់របស់ កាពីទែន អេរីកា បានដែរទេ? ហើយតើអ្នកគិតថា Dracula នឹងអាចសម្រេចក្តីស្រលាញ់ខ្លួនដែលមានទៅលើកាពីទែន ដ៏អាថ៌កំបាំង អេរីកា បានឬយ៉ាងណា? 

បើចង់ដឹងច្បាស់ កុំភ្លេចមកទស្សនាខ្សែភាពយន្តមួយនេះទាំងអស់គ្នាណា ។ 

រឿង "Hotel Transylvania 3 : A Monster Vacation ឬ វិស្សមកាលបីសាច" ដែលនឹងមានចាក់បញ្ចាំង ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨ ៕
ទស្សនាឈុតខ្លីៗនៅត្រង់នេះ 


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article