CamNews

តារា 

បានស្តាប់កិច្ចសម្ភាស៍ Mint និងMark ហើយ ឥលូវនេះស្តាប់នាង Kimberly និយាយអំពីមិត្តភក្តិនិងសង្សារវិញម្តង

ថៃ ៖ កំពូលតារាសម្តែងល្បីឈ្មោះលំដាប់ប្រទេស នាង Kimberly និយាយថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ចំពោះពិធីជប់លៀងលាភាពនៅលីវរបស់ Margie Rasri ដែលជាមិត្តជិតរបស់ខ្លួន ។ 

តួស្រីក្នុងរឿង "ហង្សបាក់ស្លាប" បន្តថា នៅក្នុងពិធីនោះប្រៀបដូចជាពិធីស្រីស្រលាញ់ស្រីយ៉ាងចឹង (Lesbian) ។ រីឯរូបថតរបស់នាងជាមួយ Mint Chalida វាធម្មតាដូចនារីៗដទៃយ៉ាងចឹង ព្រោះ Kimberly ក៏បានថតស្ទាយបែបនេះជាមួយនិងនារីៗផ្សេងទៀតដែរនៅក្នុងកម្មវិធីនោះ ប៉ុន្តែអ្នកគាំទ្រ ចាប់អារម្មណ៍តែរូបថតរបស់នាងជាមួយនិង Mint ។ 

ប្រភពដដែលបន្ថែមថា សម្រាប់ជម្លោះរវាង Mint Chalida និង Mark prin វាបានកើតឡើងជាយូរណាស់មកហើយ ។ Kimberly និយាយថា ពេលនេះនាងបានត្រលប់ទៅជិតដិតជាមួយនិង Mint Chalida ដូចកាលពីមុនដដែល ។ 

ចំពោះរឿងដែល Mark prin និយាយថា Kimberly ជំពប់ជើងដួលទៅលើ Mint Chalida ទើបមើលទៅរូបថតទាំងនោះដូចជាជិតដិត ប៉ុន្តែវាមិនមែនបែបនោះទេ ព្រោះ Mark គ្រាន់តែលលេងដាក់មិត្តស្រីប៉ុណ្ណោះ ។ 

តារាស្រីវ័យ ២៥ ឆ្នាំ នាង Kimberly ក៏មិនបានបញ្ជាក់បានដែរថា តើជម្លោះដែលកើតឡើងច្រើនឆ្នាំកន្លងទៅរវាង មិត្តប្រុសរបស់នាងគឺ លោក Mark prin និងមិត្តជិតដិតគឺនាង Mint Chalida នឹងត្រលប់ទៅដូចដើមដែរ ឬអត់ទេ ព្រោះវាគឺជាបុគ្គលរបស់អ្នកទាំងពីរ ហើយខ្លួននាងផ្ទាល់ក៏គ្មានភាពទើសទាល់ ឬត្រូវបញ្ចេញមតិអ្វីដែរ ៕





នាង Kimberly និងមិត្តប្រុសគឺលោក Mark prin




នាង Mint Chalida និង នាង Kimberly

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daillynews


Tags: Mark prin Kimberly Mint Chalida