CamNews

តារា 

សាន សុម៉ាលី ក្តៅចិត្ត ទៅទិញទូរស័ព្ទទំនើបប្រើ ប៉ុន្តែត្រូវអ្នកលក់បោក ដោយ....

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី សាន សុម៉ាលី កំពុងតែមួរម៉ៅយ៉ាងខ្លាំង ក្រោយត្រូវអ្នកលក់ទូរសព្ឌ័ម្នាក់បោកប្រាស់ រហូតដល់ថ្នាក់បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា "ប្រយ័ត្នបងប្អូនល្បិចអ្នកលក់តូបនេះឲ្យច្បាស់ លក់ទូរស័ព្ទខូចឲ្យខ្ញុំ ពេលទិញធានាគ្រប់បែបយ៉ាង ទិញទៅមិនទាន់បានប្រើមួយថ្ងៃផង ខូចសាកថ្មមិនចូល និយាយជាមួយសុទ្ធតែទូរស័ព្ទហ្ស៊ីនមិនដោះរុះរើទេ មានណាឲ្យគេមើល ដោះខ្ទេចខ្ទីគ្មានសល់ យីពូនេះចេះរកស៊ីបោកគេទាំងស្រស់ម៉ង ទូលរែកទៅពូទាន់ហន់ពូឆ្នាំថ្មីនឹងពូកាដូឆ្នាំថ្មី ពូញើសឈាមគេពូ" 

ដោយយោងតាមសម្តីរបស់តារាស្រីរូបនេះពិតជាក្តៅក្រហាយជាមួយនិងអ្នកលក់ខ្លាំងណាស់ ហើយក៏សូមបងប្អូនទាំងអស់ធ្វើការប្រុងប្រយ័ត្នជៀសវាងមានរឿងបែបនេះកើតឡើង ព្រោះលុយពិបាករកខ្លាំងណាស់ ៕






ដោយ ៖ គន្ធា

ប្រភព ៖ FB