CamNews

តារា 

សាន សុម៉ាលី ត្រូវប្រភព ទម្លាយថាកំពុងលួចសាង ស្នេហ៍ស្ងាត់ៗជាមួយប្រុស នៅអូស្រ្តាលី

ភ្នំពេញ៖   មួយរយៈចុងក្រោយនេះ សកម្មភាពសិល្បៈ របស់តារាស្រី និយមភាពសិចស៊ី ខាង
បញ្ចេញ ដើមទ្រូងបង្អួតប្រុសៗ សាន សុម៉ាលី ហាក់ដូចជា មានភាពស្ងប់ស្ងាត់ ទៅវិញបន្តិច ។
តែបើនិយាយពីរឿងស្នេហា តែងលេចឮ មិនចេះដាច់ឡើយ កាលពីពេលកន្លងមកនេះ។

ស្របពេលកញ្ញា សាន សុម៉ាលី បានបាត់មុខមិនសូវ បង្ហាញវត្តមាន ក្នុងសិល្បៈនេះដែរ ក៏ស្រាប់
តែល្បី ព័ត៌មានថា តារាសម្តែង សាន សុម៉ាលី កំពុងសម្ងំសាងស្នេហ៍ យ៉ាងផ្អែមល្ហែម ជាមួយបុរស
អាណិកជនខ្មែរ អូស្ត្រាលី វ័យប្រហែល៤០ឆ្នាំ ម្នាក់។

បើតាមប្រភព ដែលលេចឮចេញពី ចង្កោមអ្នកសិល្បៈ បានបង្ហើបប្រាប់ថា សាន សុម៉ាលី រកបាន
បុរសអាណិកជន ខ្មែរអូស្រា្តលីម្នាក់ ដែលមានទ្រព្យសម្បត្តិ ច្រើនហូរហៀ ហើយក៏កំពុងតែចាប់
ផ្តើម សាងស្នេហ៍ ជាមួយគ្នា ទើបបាននាងហាក់ ដូចជាប្រងើយមិនសូវខ្វាយខ្វល់ ពីការងារសិល្បៈ
បន្តិចសោះឡើយ។

ប្រភពដដែលបាន និយាយទៀតថា ការអវត្តមានពីសិល្បៈ របស់តារាស្រីរូបនេះ ប្រហែលជានាង
ចង់ យកពេលវេលានេះ ទុកជាឱកាសដើម្បី សាងស្នេហ៍ និង ស្វែងយល់ពីចិត្តគ្នា ទើបបានជា សុ
ម៉ាលី មិនសូវខ្វល់ពី ការសាងកេរ្តិ៍ឈ្មោះ ក្នុងសិល្បៈឡើងវិញនោះ។ ម្យ៉ាងទៀតប្រហែលជា សាន
សុម៉ាលី អាចចង់ដកខ្លួន ពេញពីសិល្បៈ ក៏ថាបានព្រោះ បុរសម្នាក់នេះ គេជាអ្នកដែលមាន ទ្រព្យ
សម្បត្តិច្រើន។

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៣ នេះគេហទំព័រ Looking TODAY មិនអាចធ្វើការ ទំនាក់ទំនង
សុំការបំភ្លឺ ពីកញ្ញា សាន សុម៉ាលី បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ របស់នាង ដែលធ្លាប់ប្រើមិន
អាច ធ្វើការទាក់ទងបាន។ គេហទំព័រ Looking TODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះវត្តមានចេញ
មុខមកបំភ្លឺជុំវិញព័ត៌មាន លេចឮខាងលើនេះ ពីសំណាក់កញ្ញា សាន សុម៉ាលី ដោយក្ដីរីករាយ។

តារាសម្តែង សាន សុម៉ាលី បានចូលខ្លួនប្រឡូកសិល្បៈ នៅអំឡុងឆ្នាំ ២០០៣ និង បានលេចមុខល្បី
ឈ្មោះ ក្នុងសិល្បៈជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០០៤ តាមរយៈនៃ ការសម្តែងក្នុងរឿង "កាកី" ព្រោះ
នាងហ៊ានដើរតួ សម្តែងក្នុងភាពសិចស៊ី បំផុត។ ទន្ទឹមនឹងកេរ្តិ៍ឈ្មោះសិល្បៈ កំពុងតែស្ទុះឡើង នៅអំ
ឡុងឆ្នាំ២០១០ កញ្ញា សាន សុម៉ាលី ក៏បានធ្លាក់ថយ ប្រជាប្រិយភាពទៅវិញ ខណៈនោះនាងក៏បាន
បាត់ខ្លួនពីសិល្បៈ អស់មួយខ្យល់ធំ ។

ក្រោយមកទើបឃើញ វត្តមានស្រីស្រស់ សាន សុម៉ាលី ចូលខ្លួនមកប្រឡូក ក្នុងវិថីសិល្បៈជាថ្មីឡើង
វិញ ប៉ុន្តែការវិលត្រឡប់ចូលខ្លួន ក្នុងវិស័យសិល្បៈវិញនេះ កញ្ញា សាន សុម៉ាលី ហាក់ដូចជាបាត់បង់
ឱកាសសម្តែងច្រើន ជាងពេលមុខៗដែលគេធ្លាប់ដឹងថា នាងជាតារាស្រីម្នាក់ ប្រជែងបានទីផ្សាខ្ពស់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: san somaly entertainment khmer star